ភ្នំពេញៈ ជនបរទេសម្នាក់ សង្ស័យបែកថ្នាំ ដើរស្រាតខោអាវខ្លួនឯង ហើយកាន់ដំបងឈើប្រហែល១ម៉ែត្រជាង ដេញវាយគេតាមផ្លូវ និងមានបំណងចូលវាយនៅក្នុងហាងផឹកសុី និងរកវាយកញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋដែលចតនៅតាមផ្លូវផ្អើលឆោឡោពេញកន្លែងកើតហេតុ ។
ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញជនបរទេសម្នាក់ ជាបុរសមិនដឹងដើរមកពីណា ស្រាប់តែឃើញដើរស្រាតខោអាវ ហើយទៅមុខផ្ទះគេដើរបើកទឹកទុយោដែលនៅមុខផ្ទះគេនោះបង្ហូរចោល ក៏អ្នកដែលនៅជិតខាងទៅសួរមិនទាន់បានសួរមួយម៉ាត់ ផងស្រាប់តែជនបរទេសនោះយកដំបងឈើប្រហែល១ម៉ែត្រជាង មានកម្រាសក្រាស់ រកវាយគេឯងដែលនៅជុំវិញខ្លួនហើយនិងរកវាយរថយន្តគេទៀត តែសំណាងល្អសមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកល្អក់២ ដែលនៅជិតនោះ បានមកដល់ហើយចូលទាញដំបងចេញពីដៃជនបរទេសនោះឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២តែម្តង។
តាមការសាកសួរពីជនបរទេសនោះក៏បានប្រាប់ក្រុមការងារ Post News ថាគាត់ឈ្មោះ Jonh (ចន) អាយុ៣៣ឆ្នាំ ជាជនជាតិអង់គ្លេស ហើយគាត់ក៏បានប្រាប់ថាគាត់ផឹកគ្រឿងស្រវឹង ហើយនិងជក់កញ្ឆា ថែមទាំងលេងថ្នាំទ្បូកឡំគ្នាច្រើនពេក បានបណ្តាលឲ្យបាត់បង់ស្មារតីបែបនេះ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានឃាត់ខ្លួនជនបរទេសនោះយកទៅប៉ុស្តិ៍ហើយបន្តយកទៅឲ្យជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីមានចំណាត់ការបន្តទៀត៕
https://youtu.be/gn69z0h02oQ
មតិយោបល់