បន្ទាយមានជ័យៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមនាការប្រទះឃើញសាកសពបុរសម្នាក់ បានអណ្តែតក្នុងទឹកស្រះមួយកន្លែង ស្ថិតនៅខាងកើតភ្នំ នៃភូមិទ្រយោងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក ឈឹម ប៊ុនឈឿម ប្រធានស្នាក់ការសន្តិសុខ៦៦៦បានឲ្យដឹងថា នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ពលរដ្ឋបានរាយការណ៍ថាបានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងទឹកស្រះ សភាពហើមអាក្រាតកាយ។
ក្រោយពីលើកសាកសពមកដាក់លើគោកសមត្ថកិច្ចបានធ្វើកោសល្យវិច័យហើយសន្និដ្ឋានថា ជាករណីឃាតកម្ម សម្លាប់ពីកន្លែងផ្សេងរួចយកមកផ្លុងចោល ព្រោះសាកសពមិនស្គាល់អត្តសញ្ញាណនៅឡើយ៕
មតិយោបល់