ប៉ុន្មានថ្ងៃមកនេះ លោក ឧកញ៉ា ហុង ពីវ បានធ្វើឲ្យប្រិយមិត្តអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល បន្ទាប់ពីឧកញ៉ារូបនេះ បានចែក អាំងប៉ាវ ឲ្យបុគ្គលិកក្រោមឱវាទខ្លួនចំនួន ១ពាន់នាក់ ដោយម្នាក់ៗ ទទួលបាន ៦០០ ដុល្លារអាម៉េរិក។
ប៉ុន្តែ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត ឧកញ៉ា ហុង ពីវ បានប្រកាសដំណឹងមួយ ដោយនរណារាយការណ៍ ដល់ការចាប់ខ្លួនជន អតីតបុគ្គលិករបស់លោក ផ្នែក IT នឹងជូនទឹកប្រាក់ ៥ពាន់ដុល្លារអាម៉េរិក ។
ដំណឹងជូន ៥ពាន់ដុល្លារអាម៉េរិក មិនទាន់នឹងស្ងប់ស្ងាត់ផង ស្រាប់តែមុននេះបន្តិច ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ លោក ហុង ពីវ បានប្រកាសលើហ្វេសប៊ុកខ្លួនថា នឹងផ្តល់ប្រាក់សុទ្ធ ១ម៉ឺនដុល្លារ សម្រាប់បងប្អូនដែលរាយការណ៍ជូនលោក ក៏ដូចជាក្រុមហ៊ុន ៕
មតិយោបល់