ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បុកអ្នកថ្មើរជើងម្នាក់របួសធ្ងន់

កោះកុង: នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿង បានបុកអ្នកថ្មើរជើង លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូលេខ២៣-២៤ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ។

ជនរងគ្រោះឈ្មោះ មឿន ភា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ មានទីលំភូមិត្រពាំងកណ្ដោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង
បានដើរម្នាក់ឯងពីកើតទៅលិច មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក មកពីទិសខាងលិច មកបុកជនរងគ្រោះ ហើយបើករថយន្តរត់គេចបាត់។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវបានបងប្អូនដឹកតាមរ៉ឺម៉ក យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រែអំបិល៕

មតិយោបល់