ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូបានប៉ះគ្នា ដោយម៉ូតូជនរងគ្រោះជិះស្របផ្លូវ ខណៈពេលដែលម៉ូតូបង្កជិះគ្នា៣នាក់ក្នុងល្បឿនលឿន ឆ្លងកាត់ផ្លូវមិនផុតមកបុកនឹងម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ ២០១១ មួយគ្រឿងទៀត បណ្តាលឲ្យបាក់ក្របាំងម៉ូតូបន្តិចបន្តួចស្រាប់តែស្រែកថាចោរបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង១០និង៥០នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញម៉ូតូឌ្រីមសង់មួយស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE-3713 ទិសដៅពីជើងទៅត្បូង ខណៈពេលនោះគេឃើញម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះគ្នា៣នាក់ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុ ក៏ម៉ូតូឌ្រីមសង់ឆ្នាំ២០១២ ឆ្លងផ្លូវមិនប្រយ័ត្នបុកម៉ូតូជនរងគ្រោះបណ្តាលឲ្យបែកក្របាំងខាងមុខបន្តិចបន្តួច ហើយធ្លាក់អ្នកជិះខាងក្រោយ ទល់ផ្អកនិង២នាក់ទៀតជិះរត់គេចខ្លួនបាត់ស្រមោល ស្រាប់តែបុរសម្នាក់ដែលរួមដំណើរជាមួយនិងជនបង្កនោះរករត់ ទើបជនរងគ្រោះស្រែកថាចោរផ្អើលពេញផ្សាររាត្រីមាត់ទន្លេ ក៏គេចាប់ជាប់ស្វាគមន៍ម្នាក់១ដៃម្នាក់១ជើងឡើងទ្រមខ្លួន តែសំណាងល្អសម្ថកិច្ចប៉ុស្តិ៍វត្តភ្នំនៅទីនោះ បានមកទាន់នាំខ្លួនបុរសម្នាក់នោះទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរជាបន្ត និងដោះស្រាយគ្នាតាមនិតិវិធីនៃច្បាប់ ៕





មតិយោបល់