ព័ត៌មានជាតិ

តិច​និច​ 4 យ៉ាង​ដើម្បី​ក្លាយ​ជា​អ្នក​ពូ​កែ​ស្តាប់

យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​ឲ្យ​មាន​ភាព​ស្រស់​បស់​បន្តិច​ដើម្បី​យក​ចិត្ត​ទុក​ដាក់​ស្តាប់​នៅ​ពេល​ដែល​នរណា​ម្នាក់​កំ​ពុងតែ​និយាយ។ សូម្បី​តែ​ការ​ងារ​មិន​សូវ​សំខាន់ ឬ​ការ​ងារ​ផ្សេងៗ​ដែល​ទាក់​ទង​នឹង​សមា​ជិក​គ្រួសារ​របស់​អ្នក។ ខាង​ក្រោម​នេះ​គឺ​ជា​គំនិត​មួយ​ចំនួន​ដើម្បី​ជួយ​ឲ្យ​អ្នក​ពូកែ​ស្តាប់៖

ត្រូវតែនិយាយតបភ្លាមៗ
ចៀស​វាង​ការ​និយាយ​រឿង​ដែល​កំប្លែង ឬ​ផ្លាស់​ប្តូរ​ប្រធាន​បទ។ ប្រសិន​បើ​គ្រួសារ​របស់​អ្នក​កំពុង​តែ​និយាយ​បាន ១ សន្ទុះ​ហើយ​អ្នក​ចង់​ស្តាប់​ឲ្យ​បាន​ច្បាស់ គ្រាន់​តែ​និយា​យថា ពាក្យ​អ្នក​និយាយ​គឺ… ធ្វើ​វិធី​នេះ​អ្នក​អាច​បន្ថែម​លើ​ការ​សន្ទនា ហើយ​គាត់​អាច​បញ្ជាក់​កាន់​តែ​ច្បាស់។

ត្រូវប្រាកដថាវាជាពេលវេលាដែលសមគួរ
ប្រសិន​បើ​អ្នក​កំពុង​តែ​ធ្វើ​អាហារ​ពេល​ល្ងាច ហើយ​ស្វាមី​របស់​អ្នក​ចង់​និយាយ​ជា​មួយ​អ្នក​នោះ អ្នក​អាច​ស្តាប់​មិន​ទាន់​ចំណុច​ណា​មួយ​ដែល​គាត់​និយាយ។ ប្រសិន​ជា​អាច​ប្រាប់​គាត់​ឲ្យ​ចាំ​ពេល​អ្នក​ធ្វើ​អាហារ​រួច ដូច្នេះ​អាច​បញ្ជាក់​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សំដី​របស់​គាត់។

កុំប្រញាប់បញ្ចេញមតិរបស់អ្នក
មុន​ពេល​ដែល​អ្នក​ចាប់​ផ្តើម​បញ្ចេញ​មតិ ត្រូវ​ប្រាកដ​ថា​គាត់​ពិត​ជា​ចង់​ស្តាប់​អ្នក​និយាយ​បត។ ត្រូវ​សួរ​គាត់​ថា (តើ​ខ្ញុំ​អាច​និយាយ​ពេល​នេះ​បាន​ទេ?) ប្រសិន​បើ​គាត់​និយាយ​ថា​បាន! សូម​និយាយ។ តែ​ប្រសិន​បើ​គាត់​និយាយ​ថា (ទេ!) អ្នក​គ្រាន់​តែ​ប្រាប់​គាត់​ថា​អ្នក​ពិត​ជា​សប្បាយ​រីក​រាយ​នូវ​អ្វី​ដែល​គាត់​បាន​ប្រាប់​អ្នក។

ត្រូវសំឡឹងមើលភ្នែកគាត់ឲ្យចំ
ការ​បន្ត​នូវ​ការ​សំលឹង​មើល​ភ្នែក​ជា​សញ្ញា​បញ្ជាក់​ថា​អ្នក​កំពុង​តែ​ផ្តោត​អារម្មណ៏​លើ​អ្វី​ដែល​គាត់​កំពុង​និយាយ។ តែ​កុំងាក​មុខ​ចេញ ហើយ​បែរ​ទៅ​មើល​របស់​ផ្សេង​ឲ្យ​សោះ​ព្រោះ​ធ្វើ​បែប​នេះ​គាត់​នឹង​យល់​ថា​អ្នក​គ្មាន​អារម្មណ៍​ស្តាប់​គាត់​និយាយ៕
13894084501
ចុចទីនេះមើល​ប្រភពដើម​សហការ​ជាមួយដំណឹង​

មតិយោបល់