ព័ត៌មានជាតិ

រថយន្តបើកលឿនឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវជ្រុលទៅបុក បង្គោលដែកស្លាក គណបក្សរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ: រថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងបើកក្នុងល្បឿនលឿនដូចហោះមកដល់ចំណុចផ្លូវកោងរេចង្កូតឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូជ្រុលចង្កូតទៅបុករបង្គោលដែកស្លាកគណបក្សយ៉ាងពេញទំហឹងបណ្តាលឲ្យរួញមួយកំណាត់មុខទៅមុខលែងរួចរបួសធ្ងន់ស្រាល២នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និ៣០នាទីយប់រំលងអធ្រាត្យឈានចូលថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៩ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងពណ៌
សពាក់ស្លាកលេខភ្នំពេញ2AJ-3405ជិះដោយមនុស្សប្រុសស្រី២នាក់មិនស្គាល់អត្តសញ្ញាណ
ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ អាក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនដូចហោះ។

ប្រភពបន្តថា ខណះមកដល់កន្លែងកើតហេតុដោយស្ថានភាពផ្លូវកោង បានរេចង្កូតមកខាងឆ្វេងដៃឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលដែកស្លាកប៉ាណូ គណបក្សយ៉ាងញេញទំហឹងបណ្តាលឲ្យរថយន្តបង្កខូចខាតរួញមួយកំណាត់មុខទៅមុខលែងរួចរីឯអ្នកបើកបរនិងអ្នករួមដំណើររបួសធ្ងន់ស្រាលត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅក្លីនិត្យឯកជន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់