ព័ត៌មានជាតិ

នារីវ័យក្មេងម្នាក់បានសន្លប់ស្តូកស្តឹង បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍រួច!

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងម៉ូតូ ដែលបុកយ៉ាងពេញទំហឹង បណ្តាលឲ្យនារីម្នាក់សន្លប់ស្តូកស្តឹង ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យផងដែរ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២នឹង២០នាទី រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងទល់មុខនឹងរោងចក្រ សាន់ តិច នៅក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ថាមុនពេលកើតហេតុ គឺភាគីទាំងសងខាងធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុភាគីខាងជនរងគ្រោះដែលបើកបរដោយម៉ូតូឌ្រីមសង់ឆ្នាំ២០០៨ ពាក់ស្លាកលេខ បាត់ដំបង 2F-0227 ជិះដោយមនុស្សប្រុសស្រី២នាក់ លុះពេលមកដល់ចំណុចកើតហេតុស៊ីញ៉ូបម្រុងនឹងបត់ឆ្លងផ្លូវទៅក្រោយវិញ តែមិនទាន់បានសម្រេចផង ក៏មានម៉ូតូឌ្រីមសង់ឆ្នាំ២០១៤ ដែលពាក់ស្លាកលេខ ព្រៃវែង 1I-5468 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បើកមកពីក្រោយយ៉ាងលឿនផងដែរទើបបណ្តាលឲ្យគៀរគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យដួលទាំងសងខាង ហើយបណ្តាលឲ្យនារីម្នាក់ដួលបោកខ្លួននិងក្បាលទៅនឹងផ្លូវ ធ្វើឲ្យសន្លប់នៅនឹងកន្លែងភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុភ្លាមៗ ក៏បានប្រជាពលរដ្ឋហើយនឹងសន្តិសុខដែលនៅជុំវិញទីនោះបាននាំគ្នាជួយសែងជនរងគ្រោះមកចញ្ចើមផ្លូវហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ រីឯសម្ភារត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ធ្វើរកាវាស់វែងយកទៅរក្សារដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

https://youtu.be/HZ3RI33wkWI

មតិយោបល់