ភ្នំពេញៈ បុរសម្នាក់វ័យប្រហែលជា៣០ឆ្នាំជាង ជិះម៉ូតូធ្លាក់ចូលលូ ដែលគេមិនទាន់ដាក់គម្រប បណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោងប្រមាណជា ៧និង២៥នាទីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំមួយជិតនឹងផ្លូវ ២០០៤ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម ដែលមានស្លាកលេខ តាកែវ 1D-2037 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងនៅលើផ្លូវបេតុងខាងលើ លុះមកដល់កន្លែងកើតហេតុក៏ជ្រុលចង្កូតធ្លាក់ចូលទៅក្នុងលូបណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយភ្លាមៗនោះ ប្រជាពលរដ្ឋដែលរស់នៅជិតនឹងកន្លែងកើតហេតុខាងលើ បានបន្តថា តែងតែមានករណីនេះជាញឹកញាប់នៅម្តុំនោះ ដោយគាត់ចង់សំណូមពរទៅសម្ថកិច្ចមូលដ្ឋាននៅទីនេះមេត្តាជួយមេត្តាដោះស្រាយរឿងលូខាងលើនេះផង ដើម្បីជៀសវាងកុំឲ្យមានហេតុការណ៍គ្រោះថ្នាក់នេះកើតទ្បើងម្តងហើយម្តងទៀត។
ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះ និងរង់ចាំសាច់ញាតិគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
មតិយោបល់