អាណិតណាស់! ក្មេងប្រុសម្នាក់ ហែលទឹកលេងស្រាប់តែលង់ស្លាប់!

ពោធិ៍សាត់ៈ ករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង៥៥នាទីល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចទឹកស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិបង្គោល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ លន វីរ៉ា អាយុ១០ឆ្នាំ ស្នាក់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែលបន្តថា មុនកើតពេលហេតុ ក្មេងៗចំនួន៣នាក់នាំគ្នាហែលទឹកលេងត្រង់ចំណុចកើតហេតុ ដោយចាស់ៗមិនបានចាប់អារម្មណ៍ ទាល់តែក្មេងៗ ២នាក់ដែលហែលទឹកលេងជាមួយគ្នា ស្រែកឆោឡោ ទើបចាស់ៗនាំគ្នា ចុះមុជទឹករាវរកច្រើនម៉ោងបានប្រទះឃើញស្លាប់បាត់ទៅហើយ៕

មតិយោបល់