ព្រះសីហនុៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមាននារីវ័យក្មេង អាយុទើបតែ១៩ឆ្នាំម្នាក់ បានគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលមូលដ្ឋានចុះទៅធ្វើការពិនិត្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសម្តេចតា ឃុំចម្ការហ្លូង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលជំនាញផ្នែកកោសល្យវិច័យបានចុះទៅពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើស្លាប់ដោយសារតែជំងឺគាំងបេះដូង មិនមែនជាករណីឃាតកម្មអ្វីនោះទេ ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់