ភ្នំពេញៈ អ៊ីម៉ានី និងទ្រូម៉ានីវេរលុយនិងផ្ញើលុយ នៅផ្សាស្បែកជើង ស្ថិតក្នុងភូមិចម្រើនផល កំពុងតែកត់កន្ទុយលេខវៀតណាម យ៉ាងគគ្រឹកគគ្រេងគ្មានរំខានដល់សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុននោះទេ។
ទីតាំងទាំង២ដែលស្ថិតនៅជាប់ៗគ្នានេះ គឺបានដាក់ប្តូរលុយ និងវេរលុយអ៊ីម៉ានី និងទ្រូម៉ានី ដែលប្រជាពលរដ្ឋនៅក្បែរនោះដាក់ឈ្មោះឲ្យថា ផ្សារស្បែកជើង នៅភូមិចម្រើនផល សង្កាត់បឹងទំពុន ដែលទីតាំងទាំងនេះត្រូវបានប្រជាពលរដ្ឋបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា បានបើកកត់ឆ្នោតខ្មែរផង វៀតណាមផង និងមានដាក់ណេតភ្នាល់និងចាក់បាល់ទៀតផង ដោយម្ចាស់ទីតាំងទាំង២នេះ ចេះបំភ័ន្តភ្នែកសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនហើយ ទើបមិនដែលឃើញចុះទៅបង្ក្រាបសោះ រឺមួយក៏សមត្ថកិច្ចដឹងហើយតែធ្វើជាមិនដឹង។
ប្រភពពីក្រុមអាជីវករដែលសុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់ថា ទីតាំងវេរលុយទាំងនេះ ជាកន្លែងចាក់កន្ទុយលេខផង និងកន្លែងភ្នាល់ចាក់បាល់ផង ហើយពួកគាត់ក៏ធ្លាប់ផ្សងសំណាងចាក់កន្ទុយលេខនៅទីនោះជារៀងរាល់ថ្ងៃផងដែរ ពេលខ្លះចាក់ត្រូវ ពេលខ្លះមេស៊ីអស់រលីង ហើយពួកគាត់បន្តរទៀតថា ទីតាំងខាងលើនេះហាក់ដូចជាមានសុវត្ថិភាពល្អណាស់ សម្រាប់អ្នកមកឈរចាក់កន្ទុយលេខនិងភ្នាល់ដោយគ្មានសមត្ថកិច្ចណាហ៊ានមកសួរនាំនោះទេ៕
https://youtu.be/vvuuxYYvd00
មតិយោបល់