ព្រៃវែង: ករណីបុរសម្នាក់ ធ្លាក់ចូលស្រះទឹកបណ្តាលឲ្យស្លាប់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច ស្រះទឹករបស់ជនរងគ្រោះនៅភូមិ ក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ ចាន់ ម៉ៅ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ បានលង់ទឹកស្រះរបស់ ខ្លួនជម្រៅ៣ម៉ែត្រ ចម្ងាយ១៥ម៉ែត្រ ពីផ្ទះបណ្តាលឲ្យស្លាប់។
សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុ ផឹកស្រាស្រវឹង ដើរលើស្ពានឆ្លងទៅលេងកញ្ចុះកណ្តាលស្រះតែម្នាក់ឯង បណ្តាលឲ្យបាក់ស្ពាន ធ្លាក់ចូលទឹកស្រះ៕



មតិយោបល់