យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទី សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និង មន្ទីរសិប្បកម្ម-ឧស្សាហ៍កម្ម បានចុះត្រួតពិនិត្យសិប្បកម្មកែច្នៃស្ករក្រហម ផលិតពីស្ករស លាយស្ករត្នោត ២កន្លែង នៅក្នុងក្រុងពោធិ៍សាត់ ដោយសង្ស័យ មានដាក់សារធាតុគីមី តែលទ្ធផលយើងរកពុំឃើញវត្តមានសារធាតុគីមីទេ។
ជាមួយគ្នានោះដែរ យើងបានត្រួតពិនិត្យទំនិញនៅតាមស្តង់ធំៗចំនួន៤កន្លែង និងតូបលក់ទំនិញ៣កន្លែង នៅផ្សារក្រុងពោធិ៍សាត់។
ជាលទ្ធផលយើងរកឃើញទំនិញទឹកក្រូច Fantaហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣៤៦ដប= Kgs៕











មតិយោបល់