សៀបរាបៈ យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គិសនីសៀមរាប បានឲ្យដឹងថា
ចាប់ពីកំឡុងម៉ោង ៩និង៣នាទី ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ មានការដាច់ចរន្តអគ្គិសនី នៅតាមបណ្តាទីតាំងមួយចំនួន ក្នុងខេត្តសៀបរាប។
មូលហេតុ ដោយសារនៅទ្វារចរន្តលេខ៤ ជាខ្សែបណ្តាញចរន្តមេ ដែលចេញពី
អនុស្ថានីយ៍មានបញ្ហា ហើយ ពេលនេះដែរក្រុមការងារបច្ចេកទេស កំពុងសិក្សា និង បានកំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណាស្វែងរកមូលហេតុ ឲ្យបានឆាប់រហ័ស ព្រមទាំងនឹងធ្វើការជួសជុល ឲ្យបានលឿនបំផុត សម្រាប់អតិថិជន និង សាធារណៈជនទាំងអស់ផងដែរ៕
មតិយោបល់