កំពតៈ កាលពីវេលាម៉ោង ២និង ៣២នាទីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញមន្ទីរយុត្តិធម៌ អាវុធហត្ថខេត្តកំពត បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ ២៨អយ ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៩ របស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត បានបញ្ជាឲ្យចូលខ្លួន ឈ្មោះ គាង ហាក់ឡុង អាយុ៥៥ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត។
ពាក់ព័ន្ធនឹងករណី លួចលក់អចនទ្រព្យ ដែលមិនមែនជារបស់ខ្លួន នៅចំណុចឃុំល្បើក ស្រុកឈូក ខេត្តកំពត។
បច្ចុប្បន្នជនសង្ស័យខាងលើ ជំនាញ កំពុងចាត់ការតាមនីតិវិធី៕

មតិយោបល់