ព័ត៌មានជាតិ

Update៖ ជនសង្ស័យម្នាក់ ក្រោយពីឆក់គេមិនសម្រេច ត្រូវប្រជាពលរដ្ឋដេញចាប់វាយបែកក្បាលហូរឈាមស្ទើរដង្ហើមចង្រិត

ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់មិនបានសម្រេច ហើយបានផ្ដួលម៉ូតូរត់ ក៏ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញចាប់បានវាយបែកក្បាលហូរឈាមពេញខ្លួន។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៣៤ កែងផ្លូវលេខ១៧១ ក្បែរស្តុបណាន់ជិង ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ហេង ឌីណា ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង និងស្នាក់នៅបច្ចុប្បន្ន ហើយមុខរបរ មិនពិតប្រាកដ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់ បានជិះម៉ូតូ មួយគ្រឿងមិនចាំម៉ាកបានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ខណៈដែលធ្វើដំណើរ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាកយ៉ៅម៉ាហា (អិចស៊ីទ័រ) ពណ៌ខៀវ ពាក់ស្លាក់លេខ ភ្នំពេញ 1GM-6540 បានមកធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់មិនសម្រេច ហើយក៏ត្រូវប្រជាពលរដ្ឋដេញចាប់បណ្ដាលអោយជនសង្ស័យភ័យ ហើយបានផ្ដួលម៉ូតូនៅតាមបណ្ដោយផ្លូវ១៧១ក្បែរស្តុបណានជីង រួចរត់គេចខ្លួនឡើងទៅជាន់ទី៤ច្រកដឿងហែមផ្លូវ១៣៤ ខាងក្រោយស្ដុបណាន់ជិង ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញចាប់បានវាយម្នាក់មួយដៃមួយជើងបែកក្បាលហូរឈាមពេញខ្លួន។

ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានឃើញមានឈាមច្រើនពេក បាននាំជនសង្ស័យទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុង ហៅថា ពេទ្យសម្តេចឪ រង់ចាំធូរស្បើយ ទើបយកទៅសួរនាំនឹងចាត់កាបន្តតាមនិតីវិធីច្បាប់៕

មតិយោបល់