កណ្តាលៈ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃពួចឆក់ឈើនាង និងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងម្កាក់ សហការជាមួយកម្លាំងCMAC បានចុះប្រមូលគ្រាប់មិនទាន់ផ្ទុះ បានចំនួន១៤គ្រាប់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមនោះ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃពួចឆក់ឈើនាង និងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងម្កាក់ សហការជាមួយកម្លាំងCMAC បានចុះប្រមូលគ្រាប់មិនទាន់ផ្ទុះ បានចំនួន១៤គ្រាប់ ដើម្បីបញ្ចៀសកុំឲ្យមាន ការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ៕
មតិយោបល់