ភ្នំពេញៈ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧នេះ កម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់និងបង្ក្រាបបានជនជាតិឡាវ ចំនួន៣នាក់ រួមនិងថ្នាំញៀនចំនួន ប្រមាណជា៨គីឡូក្រាម នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រួចនាំខ្លួនមកធ្វើការឆែកឆេរនៅក្នុង បុរី សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ រកឃើញគ្រឿងញៀនប្រហែលជា២ក្រោម ។
ជនជាតិឡាវទាំង៣នាក់ សមត្ថកិច្ច កំពុងសាកសួរដើម្បីឈានទៅដល់ការឃាត់ខ្លួនបក្ខពួកនិងមេខ្លោងធំមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃធ្វើការសាកសួរនិងកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិច្បាប់៕
https://youtu.be/6hYsgbFTqPs
មតិយោបល់