ព័ត៌មានជាតិ

បង្ក្រាបករណីភ្នាល់មាន់ជល់ ឃាត់ខ្លួនបាន១៨នាក់ ដកហូតម៉ូតូចំនួន៤១គ្រឿង និងរថយន្ត២គ្រឿង

កំពតៈ នៅវេលាម៉ោង៣រសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត និងដោយមានការសម្របសម្រួលនីតិវិធីដោយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត កម្លាំងបានចុះបង្ក្រាបសង្វៀនជល់មាន់ នៅចំណុចភូមិទួលខ្ពស់ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

កិច្ចប្រតិបត្តិការនេះឃាត់ខ្លួនអ្នកភ្នាល់មាន់ជល់បានចំនួន១៨នាក់៖
១-ឈ្មោះ តែម វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ
២-ឈ្មោះ ហួត ម៉ី ភេទ ប្រុស អាយុ ៦១ ឆ្នាំ
៣-ឈ្មោះ ប៉ុន ពិសិទ្ធិ ភេទ ប្រុស អាយុ ២៧ ឆ្នាំ
៤-ឈ្មោះ ព្រុំ ម៉ុង ភេទ ប្រុស អាយុ ៣១ ឆ្នាំ
៥-ឈ្មោះ ទូច ចាន់ ភេទ ប្រុស អាយុ ៥១ ឆ្នាំ
៦-ឈ្មោះ ឈិន ហ៊ុ ភេទ ប្រុស អាយុ ៥៩ ឆ្នាំ
៧-ឈ្មោះ ឌី ហ្សាន់ដា ភេទ ប្រុស
៨-ឈ្មោះ ហ៊ិន ចាន់ដារ៉ា ភេទ ប្រុស អាយុ ២៦ ឆ្នាំ
៩-ហ៊ីង សុភា ភេទ ប្រុស អាយុ ៤៨ ឆ្នាំ
១០-ឈ្មោះ នន់ ដេត ភេទ ប្រុស អាយុ ២៦ ឆ្នាំ
១១-ឈ្មោះ ឈឹម នួន ភេទ ប្រុស អាយុ ៥៣ ឆ្នាំ
១២-ឈ្មោះ យូ ផាត ភេទ ប្រុស អាយុ ៥៩ ឆ្នាំ
១៣-ឈ្មោះ នន់ វិរៈ ភេទ ប្រុស អាយុ ៣២ ឆ្នាំ
១៤-ឈ្មោះ ហ៊ាង ប្រុស ភេទ ប្រុស អាយុ ២៥ ឆ្នាំ
១៥-ឈ្មោះ ថាច វ៉ាន់ធី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ
១៦-ឈ្មោះ ចិន បូផា ភេទ ប្រុស អាយុ ២៧ ឆ្នាំ
១៧-ឈ្មោះ ស៊ឹម វណ្ណា ភេទ ប្រុស អាយុ ៦៥ ឆ្នាំ
១៨ -ឈ្មោះ យូ ផាត ភេទ ប្រុស អាយុ ៥៩។ ឆ្នាំ
ក្នុងនោះដកហូតវត្ថុតាងរួមមាន មាន់ជល់ ចំនួន១០ក្បាល, មានជល់ (ងាប់) ៥ក្បាល,ស៊ុមដែក ចំនួន១០,កន្ត្រកដាក់មាន់ ចំនួន២០,ខ្នាយដែក ចំនួន៥គូ,បង់រុំខ្នាយមាន់ចំនួន២០ដុំ,ជញ្ជីងថ្លឹងមាន់ចំនួន១,រថយន្ត ចំនួន២គ្រឿង និងម៉ូតូ ចំនួន៤១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងចាត់ការតាមនីតិវិធី៕

មតិយោបល់