ព័ត៌មានជាតិ

ស៊ីម៉ាក់ទទួលជំនួយស្រះទឹក និងផ្លូវ២ខែ្ស ដើម្បីសម្រួលជីវភាពដល់ប្រជាជននៅស្រុកបាណន់

ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ ទទួលបានជំនួយជាស្រះទឹក និងផ្លូវលំចំនួន ២ខ្សែ ពីអង្គការ Good Earth Japanរបស់ប្រទេសជប៉ុន ដើម្បីជួយសំរួលដល់ប្រជាពលរដ្ឋរស់នៅតំបន់រងការគំរាមកំហែងដោយសារគ្រាប់មីននិងដើម្បីជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅឃុំរស្មីសង្ហា ស្រុកបាណន ខេត្តបាត់ដំបង។

បើតាមហ្វេសប៊ុក របស់លោក ហេង រតនា ប្រធានស៊ីម៉ាក់ បានឲ្យដឹងថា នៅថ្ងៃទី២១និងទី២២ មិថុនាឆ្នាំ២០១៦នេះ ខ្ញុំបានជួបពិភាក្សា និងចុះហត្ថលេខាជាមួយអង្គការនិងក្រុមហ៊ុនជប៉ុនចំនួន២គឺ ទី១- ចុះហត្ថលេខាទទួលជំនួយពីអង្គការ Good Earth Japan ផ្តល់ជូនសីុម៉ាក់ជីកស្រះទឹក និងធ្វើផ្លូវអភិវឌ្ឍន៍ផ្លូវលំជនបទចំនួន២ខែ្ស ដើម្បីជួយសំរួលដល់ប្រជាពលរដ្ឋរស់នៅតំបន់រងការគំរាមកំហែងដោយសារគ្រាប់មីននិងដើម្បីជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅឃុំរស្មីសង្ហា ស្រុកបាណន ខេត្តបាត់ដំបង និងទី២- ពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនឥណទានខ្នាតតូចជប៉ុន Idemitsu Credit Ltd ដែលបានមកវិនិយោគនៅកម្ពុជាហើយចាប់ិផ្តើមវិនិយោគដំបូងនៅខេត្តបាត់ដំបងនៅឆ្នាំ២០១៦នេះ។ ហើយរយៈពេលតែ១០៥ថ្ងៃប៉ុណ្ណោះក្រុមហ៊ុននេះប្រកាសថា ដំណើរការបានល្អ កំពុងស្នើសុំពង្រីកការវិនិយោគបង្កើន១០ដងលើដើមទុនមានស្រាប់ ហើយពង្រីកមកភ្នំពេញនិងទៅខេត្តតាកែវបន្ថែមទៀត។

លោកថា លោកបានទំនាក់ទំនងក្រុមហ៊ុនIdemitsuនេះតាំងពីឆ្នាំពី២០១២ដើម្បីជួយបង្កើនទន់ដល់កសិកររហូតដល់់ដើមឆ្នាំ២០១៦ទើបចាប់ដំណើរការ។

ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា រូបនេះ បន្ថែមទៀតថា ខ្ញុំយល់ថាការសែ្វងរកការងារ ទីផ្សារ ជូនប្រជាពលរដ្ឋខែ្មរមានការងារធ្វើ មានលទ្ធភាពបង្កើនជីវភាពរស់នៅទាំងសេដ្ឋកិច្ច និងចំណេះដឹង វាជាភារកិច្ចនិងការចូលរួមរបស់យើងជាពលខែ្មរទាំងអស់គ្នាទាំងរស់នៅក្នុងប្រទេស ក្រៅប្រទេស បន្ថែមជាមួយរាជរដ្ឋាភិបាលទៀតនោះ ទើបជួយជំរុញឱយសង្គមជាតិយើងរីកចំរើនបានឆាប់រហស័។ អង្គភាពសីុម៉ាក់ខិតខំប្រឹងប្រែងមិនត្រឹមតែបោសសំអាតគ្រាប់មីនទេ តែជួយគៀរគជំនួយអភិវឌ្ឍន៍ជាសាលារៀន មណ្ឌលសុខភាព ផ្លូវលំអភិវឌ្ឍន៍ជនបទ ស្រះទឹក និងការវិនិយោគផេ្សងៗជាពិសេសការវិនិយោគខាងកសិកម្មដើម្បីជួយដល់ជនពិការនិងប្រជាកសិករយើង៕

មតិយោបល់