កណ្ដាលៈ កាលពីវេលាម៉ោង ៤ និង៥០នាទីទៀបភ្លឺថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៧ មានករណីលង់ទឹក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់បាត់ជីវិត ដែលហេតុការណ៍នេះ បានកើតទ្បើងនៅចំណុចក្នុងបឹង ក្រោយវត្តបទុមសាគរ ហៅវត្តតាក្របៅ ភូមិព្រែកពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ប្រាក់ សុធា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ។
តាមការបំភ្លឺរបស់ម្តាយមីងជនរងគ្រោះ ឈោ្មះ ប្រាក់ ងន ភេទស្រី អាយុ៣៤ ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុនពេលកើតហេតុជនរងគ្រោះ បានជិះទូករកត្រី និងបេះត្រកួន ដូចសព្វដង តែអំទ្បុងពេលឈោងបេះត្រកួន ក៏ធ្លាក់ពីលើទូក ចូលក្នុងទឹកតែម្តង ហើយគាត់ (ម្ដាយមីង) បានស្រែកឲ្យគេជួយយកជនរងគ្រោះមកដល់ច្រាំង និងបានហៅអ្នកជិតខាងឲ្យជួយដឹកយកទៅពេទ្យជ័យជំនះ ប៉ុន្តែនៅពេលគ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថាជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បន្ទាប់មកក៏រាយការណ៍ជូនសមត្តិកច្ច ដើម្បីធើ្វការចុះពិនិត្យ។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបចេ្ចកទេសខេត្តកណ្តាល និងនគរបាលជំនាញបច្ចេកទេសក្រុងតាខ្មៅ ព្រមទាំងគ្រូពេទ្យ បានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន ដោយមិនបានពាក់ពន្ធ័នឹងបទល្មើសព្រហ្មទណ័ឡើយ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់