ព័ត៌មានជាតិ

ឃាត់ខ្លួនជនង្ស័យម្នាក់ ក្រោយពេលធ្វើសកម្មភាព ប៉ុនប៉ងរំលោភមិនបានសម្រេច

កណ្ដាល: កាលពីវេលាម៉ោង ០៤ ល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈមួយ ដែលកើតហេតុត្រង់ចំណុចបន្ទប់កូនម្ចាស់ផ្ទះជួល នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុង​តាខ្មៅ​ ខេត្តកណ្តាល។

ជនរងគ្រោះ​ ឈ្មោះ ស.ស.រ ភេទ​ស្រី អាយុ១៦ឆ្នាំ ទីលំនៅ​ភូមិព្រះ ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់​ ខេត្ត​កំពង់ចាម បច្ចុប្បន្នស្នាក់នៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្តាល មុខរបរ​មើលកូន​ឲ្យម្ចាស់​ផ្ទះជួល។

ជនល្មើស ឈ្មោះ ឡាំង សុផល ភេទ​ប្រុស អាយុ៣១ ឆ្នាំ ទីលំនៅ​ភូមិអូរឬស្សី ឃុំស្រែចារ ស្រុកស្នួល ខេត្ត​ក្រចេះ​។ បច្ចុប្បន្ន​ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ​ ខេត្ត​កណ្តាល មុខរបររៀនជួសជុលរថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​។

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនកើតហេតុខាងលើ ជនរងគ្រោះកំពុងតែអង្គុយលេង នៅមុខបន្ទប់ដែលខ្លួនស្នាក់ អំទ្បុងពេលនោះ ស្រាប់តែជនល្មើស​ដែលជួលបន្ទប់ស្នាក់នៅ រំលងបន្ទប់ជនរងគ្រោះ១ បានដើរមកសុំ លេខទូរស័ព្ទជនរងគ្រោះ ហើយខ្លួនក៏បានឲ្យលេខទូរស័ព្ទទៅជនល្មើស ពេលនោះជនល្មើស​បានសួរជនរងគ្រោះ​ថា ក្នុងបន្ទប់មានទូរទស្សន៍មើលអត់ ជនរងគ្រោះ​ឆ្លើយ​ថាអត់មានទេ រួចហើយជនរងគ្រោះ ​ក៏បានដើរចូលទៅក្នុងបន្ទប់​របស់កូនម្ចាស់ផ្ទះស្នាក់នៅ ដើម្បីមើលទូរទស្សន៍​ ពេលនោះ​ជនល្មើស​ បានដើរចូលតាមទៅចាប់ឱប និងខ្ទប់មាត់ជនរងគ្រោះ មិនឲ្យស្រែក និងបានរួតខោបំរ៉ុងចាប់រំលោភ តែត្រូវជនរងគ្រោះ រើបំរាស់រួចរត់ចេញមកក្រៅឲ្យគេជួយឃាត់ខ្លួន​ជនល្មើស ប្រគល់ជូនសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនល្មើស បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលទៅចាប់ឱបជនរងគ្រោះ បំណង
សុំរួមភេទបា្រកដមែន តែជនរងគ្រោះមិនព្រម ក៏បានរើបំរាស់រត់ចេញមកក្រៅបន្ទប់ ប្តឹងសមត្ថកិច្ចតែម្តង។ បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់