ភ្នំពេញ: នៅថ្ងៃ ទី ៩ ខែមិថុនា ឆ្នាំ ២០១៦ គ្រោះថ្នាក់ ចរាចរណ៍ កើតឡើងនៅ ទូ ទាំង ប្រទេស មានចំនួន ៥ លើក ( យប់ ៣ លើក ) បណ្តាល ឲ្យ មនុស្ស ស្លាប់ ៦ នាក់ ( ស្រី ១ នាក់ ) រង របួសធ្ងន់ ២ នាក់ ( ស្រី ១ នាក់ ) របួសស្រាល ១ នាក់ ( ប្រុស ) ។
នៅ ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ៥ លើក នេះ បណ្តាល ឲ្យ ខូចខាត យានយន្ត សរុប ចំនួន ៩ គ្រឿង រួម មាន ម៉ូតូ ចំនួន ៤ គ្រឿង , រថយន្ត ធុន តូច ៤, រថយន្ត ធុន ធំ ១ គ្រឿង។
មូលហេតុ ដែល បណ្តាល ឲ្យ កើត មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ រួម មាន ល្មើស ល្បឿន ៣ លើក ( ស្លាប់ ៤ នាក់ ) , មិន ប្រកាន់ ស្តាំ ១ លើក ( ស្លាប់ ១ នាក់ ) , ប្រជែង ១ លើក ( ស្លាប់ ១ នាក់ ) ។ ក្នុង នោះ អ្នក មិន ពាក់មួក សុវត្ថិភាព ពេល គ្រោះថ្នាក់ ចរាចរណ៍ ៤ នាក់ ( យប់ ៣ នាក់ )។
គ្រោះ ថ្នាក់លើ ដងផ្លូវ រួម មាន ផ្លូវជាតិ ចំនួន ៥ លើក ដោយឡែក យានយន្ត ដែល បង្កហេតុ រួម មាន ម៉ូតូ ៤ លើក , រថយន្ត ធុន ធំ ១ លើក ។រាជធានីខេត្ត ដែល មាន គ្រោះថ្នាក់ និង រងគ្រោះថ្នាក់ រួម មាន ខេត្តកំពង់ធំ ២ លើក ( ស្លាប់ ២ នាក់ ( ស្រី ), ព្រះ សីហ នុ ១ លើក ស្លាប់ ២ នាក់ ( ស្រី ១ នាក់ ) , តាកែវ ១ លើក ( ស្លាប់ ១ នាក់ ) និង ខេត្តព្រៃវែង ១ លើក ( ស្លាប់ ១ នាក់ )។
ចំណែកលទ្ធផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឃើញថា យានយន្ត ដែល ល្មើស សរុប ទូ ទាំង ប្រទេស មាន ចំនួន ៣,៦៤០ គ្រឿង ក្នុង នោះ បាន ធ្វើការ អប់រំ ចំនួន ១,៥៩២ គ្រឿង និង ពិន័យ សរុប ២,០៤៨ គ្រឿង៕
មតិយោបល់