ព័ត៌មានជាតិ

រថយន្តបុកបង្គោលខ្សែភ្លើង បណ្ដាលឲ្យខូចបាក់ទាំងស្រុងនឹង កិនបែកទុយោក្រុមហ៊ុនទឹកស្អាត

កំពង់ឆ្នាំងៈ លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់ Post News ថា មានមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកបង្គោលខ្សែភ្លើងរបស់ក្រុមហ៊ុនអគ្គិសនី ដោយរថយន្តបង្កធុនធំយីឌុប បើកបរពីជើងទៅត្បូង បានបុកបង្គោលភ្លើងបណ្ដាលឲ្យខូចបាក់ទាំងស្រុងនឹង កិនបែកទុយោក្រុមហ៊ុនទឹកស្អាត បែកធ្លាយ
ទឹក។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវលេខ៣ ក្នុងភូមិទី២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុ រថយន្តត្រូវបានឃាត់ដើម្បីដោះស្រាយជាមួយក្រុមហ៊ុនអគ្គិសនីនឹងក្រុមហ៊ុនទឹកស្អាត។

ចំពោះករណីខាងលើ ពុំមានបង្កឲ្យរបួសស្នាមដល់ដល់អ្នកបើកបរនឹងប្រជាពលរដ្ឋអ្វីឡើយ៕

មតិយោបល់