ការប្រកួតនៅកីឡដ្ឋាន Thuwunna Stadium ប្រទេសមីយ៉ាន់ម៉ា បានបញ្ចប់មុននេះបន្តិច ដោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ បរាជ័យក្រោមថ្វីជើង ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម១៨ឆ្នាំ ដោយលទ្ធផល ០ទល់២ ក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៨ឆ្នាំ (AFF U-18 Championship 2017) ជំនួបលើទី៤ នៃពូល A។
២គ្រាប់របស់ម៉ាឡេស៊ី រកបានដោយកីឡាករ Khirudin នៅវគ្គទី១ នាទី២២ ខណៈឈានចូលមកដល់ដើមវគ្គទី២ ពោលគឺនៅនាទី ៥២ កីឡាករ Iskanda រកគ្រាប់ទី២ ដែលដែលជាគ្រាប់ជ័យជម្នះ។ ចំណែកក្រុមកម្ពុជាមិនអាចបំបោងសំណាញ់ទីគូប្រកួតបានទេ ធ្វើឲ្យម៉ាឡេស៊ី ដណ្តើមបាន ៣ពិន្ទុ ក្នុងជំនួបលើកទី៤នេះ។
U-18 កម្ពុជា ធ្លាក់មកនៅចំណាត់ថ្នាក់លេខ៥ វិញ បន្ទាប់ពីក្រុម U-18 ទីម័រខាងកើត បានស្គាល់ជ័យជម្នះលើកដំបូង ពោលគឺបានយកឈ្នះ U-18 ឡាវ ៣ទល់២ ឡើងមកឈរនៅលេខ៤៕
https://www.youtube.com/watch?v=Odo7yliyyak
មតិយោបល់