ព្រៃវែងៈ លោកអធិការស្រុកព្រះស្តេច បានប្រាប់Post News ថា មានប្រជាពលរដ្ឋ ប្តឹងរាយការណ៍ ថាមានប្រទះឃើញសាកសពអណ្តែតទឹក។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច ស្រះទឹកវត្តព្រះជីធំ ភូមិកំពង់សឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យ ធ្វើកោសល្យវិច័យលើខ្លួនសាកសពពុំមានស្នាកស្នាមអ្វីឡើយ។ សន្និដ្ឋានស្លាប់ដោយលង់ទឹក
(ជាមនុស្សវិកលចរិត )
បច្ចុប្បន្ន អធិការដ្ឋានបានបង្កើតគណ:កម្មការនិង ស្វែងរកក្រុមគ្រួសារ ដើម្បីបូជាសាកសព៕
មតិយោបល់