ភ្នំពេញៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នារយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញមានការចុះអ័ព្ទនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនទៀត។
ជាការសន្និដ្ឋានតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្របឋម ឃើញថា សំណើម និងអ័ព្ទនាពេលព្រឹក ក្នុងតំបន់របស់យើងមួយចំនួននោះ គឺជាសញ្ញាបង្ហាញពីអាកាសធាតុរបស់យើងបច្ចុប្បន្នកំពុងស្ថិតក្នុងការប្រែប្រួលអាកាសធាតុហើយ (Climate Change) ។ ដោយពីមុនយើងគ្រាន់តែស្ថិតក្នុងការផ្លាស់ប្តូរអាកាសធាតុបន្តិចបន្តួចប៉ុណ្ណោះ (Climate Variability) ។
មូលហេតុ ៖ ក្នុងតំបន់របស់យើង ៖
– ទីមួយ ៖ ក្នុងរយៈពេលមួយថ្ងៃ សំណើមមានការប្រែប្រួល ដោយគម្លាតគ្នាខ្ពស់ (ពេលព្រឹកព្រលឹម ៩០%, ថ្ងៃត្រង់ និងល្ងាច ៥០%) យើងសង្កេតឃើញគម្លាតរហូតដល់ ៤០% ។
– ទីពីរ ៖ សីតុណ្ហភាពទឹកសន្សើមខ្ពស់ ២៥-២៧ °C ។
– ទីបី ៖ រំហួតខ្ពស់ ។
– ទីបួន ៖ អាចបង្កឡើងដោយភាគល្អិតកខ្វក់តូចៗ (ស្ពាន់ធ័រ និងកាបូនឌីអុកស៊ីត) ដែលកើតឡើងពីកាកសំណល់ ធូលីហុយនោះ (មានទំហំជាមធ្យម ១-១០ មីក្រុង ឬខ្លះមានទំហំតូចជាង ១ មីក្រុង) ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន ជ្រាបជាព័ត៌មាន៕
មតិយោបល់