ព្រះសីហនុៈ បុរសម្នាក់ មិនដឹងជាមានវិបត្តិអ្វីដោះស្រាយមិនចេញ បានគិតខ្លីធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទី ទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចក្រុម៥ ភូមិ ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ចាក ឃាង ភេទប្រុស អាយុ៦១ឆ្នាំ ដោយមានប្រពន្ធឈ្មោះ សុខ ជា អាយុ៤៤ឆ្នាំ របរមេផ្ទះ មានទីលំនៅកន្លែងកើតហេតុខាងលើ។
ក្រោយពីមានហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយនិងនគរបាលជំនាញផ្នែកកោសល្យវិច្ឆ័យចុះមកពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារតែការធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ។ ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់