ព័ត៌មានជាតិ

ទីបញ្ជាការដ្ឋានអង្គរក្សចូលរួមរំលែកទុក្ខក្រុមគ្រួសារលោក ចៅ តុល

ភ្នំពេញ: នៅព្រឹកថ្ងៃទី២ មិថុនានេះ ទីបញ្ជាការដ្ឋានអង្គរក្សបានទៅសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកស្រី ហាជី ស្លាម៉ាស់ ត្រូវម្ដាយក្មេកលោកឧត្តមសេនីយ៍ ចៅ តុល នាយរងសេនាធិការចម្រុះ អគ្គនាយកដ្ឋាន មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ដែលទទួលមរណភាពកាលពីវេលាម៉ោង១០យប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ក្នុងជន្មាយុ៦០ ដោយរោគាពាធ។

ក្នុងនោះទីបញ្ជាការដ្ឋានអង្គរក្សបាននាំយកអំណោយរួមមាន ៖ ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនសម្រាប់ក្រុមគ្រួសារយកទៅចាប់ចែងក្នុងពិធីបុណ្យ៕

photo_2016-06-02_17-16-06

photo_2016-06-02_17-16-08

មតិយោបល់