បរទេសៈ នារីជាច្រើនតែងចូលចិត្តពាក់អាវទ្រនាប់ដេកយប់ ប៉ុន្តែអ្នកខ្លះទៀត គឺមិនទម្លាប់ពាក់វានោះទេ។ តើរវាងការពាក់ ឬមិនពាក់មួយណាល្អនោះ?
១. បញ្ហាសុខភាព
ពាក់អាវទ្រនាប់ដេកយប់ គឺជាបញ្ហាធម្មតាមួយ ដែលកំពុងមានការជជែកវែកញែក។ ស្រ្តីមួយចំនួន មានអារម្មណ៍ថា សុវត្ថិភាពនៅពេលដែលពាក់អាវទ្រនាប់ អំទ្បុងពេលដេក ដែលការធ្វើបែបនេះ អាចប្រឈមបញ្ហាសុខភាពបាន។
២. ធ្វើឲ្យថយចុះចលនារត់របស់ឈាម
ការពាក់អាវទ្រនាប់ដេកមិនត្រឹមតែធ្វើឲ្យអ្នកថប់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យថយចុះចលនារត់របស់ឈាមទៀតផង។
៣. ខូចទ្រង់ទ្រាយ
ភាពយឺតនៃក្រណាត់អាវទ្រនាប់ អាចបណ្ដាលឲ្យខូចទ្រង់ទ្រាយសុដន់បាន ប្រសិនបើអ្នកពាក់វានៅពេលយប់។
៤. ថប់អារម្មណ៍
ប្រសិនបើអ្នកពាក់អាវទ្រនាប់ដេកយប់ តឹងពេកនោះ អាចបង្កឲ្យអ្នកទៅជាថប់អារម្មណ៍ និងប៉ះពាល់ដល់សុខភាពរបស់អ្នកបាន។
៥. បង្កបញ្ហាស្បែក
ពាក់អាវទ្រនាប់ អំទ្បុងពេលដេកយប់ អាចធ្វើឲ្យអ្នកបែកញើសកាន់តែច្រើន ហើយអាចបង្កឲ្យមានការរលាកស្បែកទៀតផង៕
មតិយោបល់