ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យធ្វើសន្និសីទបង្ហាញ ម៉ូតូគ្មានស្លាកលេខ ដាក់បំពង់ស៊ីម៉ាំងលឺនឹងច្នៃខុសបច្ចេកទេសចំនួន៣០គ្រឿង

ភ្នំពេញៈ ប្រតិបត្តិការរយៈពេល៣ថ្ងៃ ដែលកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលប៉ុស្ដិ៍នានាទូទាំងខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាបនិងឃាត់បានម៉ូតូស៊េរីទំនើបៗចំនួន៣០គ្រឿង ដែលម៉ូតូទាំងអស់នោះមួយចំនួនអត់ស្លាកលេខ ,កែច្នៃបំពង់ស៊ីម៉ាំងបំពងសម្លេងខ្លាំងរំខានដល់អ្នកដំណើរតាមដងផ្លូវ ធ្វើឲ្យបាត់បងសណ្ដាប់ធ្នាប់សារធារណៈ, ម៉ូតូដែលកែច្នៃដៃចង្កូតនិងទ្រង់ទ្រាយដើម បំពាក់ភ្លើងឡាស័រជាដើម។

ក្រោយពេលធ្វើការបង្ក្រាបនិងចាប់ប្រមូលបានប្រមូលបាន នៅវេលាម៉ោង៤ល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានរៀបចំធ្វើសន្និសីទកាសែតបង្ហាញជូនសាធារណៈជន ដើម្បីកុំឲ្យយកតម្រាប់តាមម្ចាស់ម៉ូតូទាំងនោះព្រោះជាគំរូអាក្រក់បំផុត។

ក្នុងនោះផងដែរលោកអធិការបានថ្លែងថាប្រតិបត្តិការខាងលើនេះបានអនុវត្តតាមបទបញ្ជាដ៏តឹងរឹងរបស់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ដែលនៅរយៈពេល៣ថ្ងៃប៉ុណ្ណោះ ឃាត់បានចំនួន៣០គ្រឿងដែលសុទ្ធតែជាម៉ូតូស៊េរីទំនើបៗ ហើយក្នុងនោះមានម៉ូតូអត់ស្លាកលេខចំនួន៩គ្រឿង ,ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងបំពងសម្លេងលាន់ឮខ្លាំងៗរំខានដល់ប្រជាពលរដ្ឋនិងអ្នកដំណើរតាមផ្លូវចំនួន៧គ្រឿង,ម៉ូតូកែច្នៃ ខុសទ្រង់ទ្រាយដើមបំពាក់ភ្លើងឡាស័រចំនួន១៤គ្រឿង។

ហើយក្រោយពេលឃាត់បាន កម្លាំងបានរក្សាទុកជាបណ្ដោះអាសន្នដើម្បីធ្វើការអប់រំណែនាំដល់ម្ចាស់ និងធ្វើកិច្ចសន្យារួចឲ្យគាត់កែសម្រួលឲ្យដូចទ្រង់ទ្រាយដើមឡើងវិញ ទើបប្រគល់ឲ្យធ្វើចរាចរតាមដងផ្លូវឡើងវិញ។

លោកអធិការបានបន្តថា ការបង្ក្រាបនិងឃាត់ម៉ូតូខាងលើ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសគ្រោះថ្នាក់ចរាចរបងប្អូនជាម្ចាស់ម៉ូតូ និងអ្នកបើកបរម៉ូតូទាំង ប្រទេសដែលនិងអាចមានគ្រោះថ្នាក់ដោយខ្លួនឯង មិនមែននគរបាលជាអ្នកគ្រោះថ្នាក់នោះឡើយ។មិនតែប៉ុណ្ណោះអ្នកខ្លះមានម៉ូតូល្អជិះហើយ ប៉ុន្តែបែរជាជិះគេចនគរបាលទៅវិញ ព្រោះតែម៉ូតូរបស់ខ្លួនកែច្នៃខុសបច្ចេកទេស និងគ្មានស្លាកលេខដូច្នេះធ្វើអ្វីៗគួរតែបោះបង់វិធីនេះចោល ហើយងាកមកគោរពច្បាប់ចរាចណ៍ទាំងអស់គ្នាវិញទើបគ្មានបញ្ហាកើតឡើង។

លោកអធិការបានបញ្ជាក់ថាក្នុងនាមអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកក៏សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងនៅតាមខេត្តនិងរាជធានីភ្នំពេញទេ សូមបងប្អូនប្រើប្រាស់ម៉ូតូឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ប្រើប្រាស់ដងផ្លូវគឺគោរពច្បាប់ទាំងអស់គ្នា ចៀសវាងនូវឧប្បត្តិហេតុផ្សេងៗដែលបានកើតឡើងជាយថាហេតុ។ព្រោះលើកនេះត្រឹមធ្វើកិច្ចសន្យានិងអប់រំ ហើយបើលើកក្រោយពួកគាត់នៅតែមិនព្រមមានការរាងចាលទៀតនោះ ពេលចាប់បបានលើកក្រោយនិងទុករយៈពេលវែង មិនប្រគល់ឲ្យធ្វើចរាចរលើដងផ្លូវឡើយ ឬក៏បញ្ជូនចាត់ការតាមច្បាប់តែម្ដង៕

https://youtu.be/ILj6J1_3OMo

មតិយោបល់