ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីលួចទ្រព្យសម្បត្តិ

ព្រៃវែងៈ លោកអធិការស្រុកកញ្ជ្រៀច បានប្រាប់ Post News ថា ក្រោយពីការទទួលបណ្តឹងបានពីឈ្មោះ ថា ស្រីថៃ ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅភូមិ តារាជ ឃុំ ត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ពាក់ព័ន្ធនឹងករណីលួច(ទ្រព្យសម្បត្តិ) បាន ហើយសមត្ថកិច្ចជំនាញព្រហ្មទណ្ឌដែលដឹកនាំដោយលោកវរសេនីយត្រី យិន បូរ៉ា ជាអធិការរងនៃអធិការដ្ឋាននគបាលស្រុកកញ្ជ្រៀចបានចាត់វិធានការុករកដេញតាមជនសង្ស័យ ទាន់ជនសង្ស័យឈ្មោះ ហុង គឹមឡេង ភេទប្រុស អាយុ២៣ឆ្នាំ នៅតាមថ្នល់ទល់មុខហាងម៉ាស្សាបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ យើងនាំខ្លួនព្រមទាំងវត្ថុតាងមកអធិការដ្ឋាននគបាលស្រុកកញ្ជ្រៀចដើម្បីបំពេញតាមនិតិវិធីច្បាប់បន្ត៕

មតិយោបល់