ព័ត៌មានជាតិ

សមត្ថកិច្ចផ្នែកចរាចរណ៍ ឃាត់រថយន្តបិទកញ្ចក់ខ្មៅ ប៉ះខ្សែអ្នកធំមានអីប្រកែកគ្នាលាន់!

ភ្នំពេញ: រថយន្តព្រូស១គ្រឿង បិទស្គុតខ្មៅជុំវិញកញ្ចក់ខុសប្រក្រតី បានធ្វើចរាចរណ៍លើដងផ្លូវសហព័ន្ធរុស្សី ត្រូវបានសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ ដើម្បីយកមកធ្វើការអប់រំ និងស្នើរសុំឲ្យម្ចាស់រថយន្តបកស្គុតចេញពីកញ្ចក់វិញ តែបែរជាម្ចាស់រថយន្តចេញមកតបនូវពាក្យសម្តីមិនសមរម្យទៅវិញ។ ស្រី្តវ័យក្មេងម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាត ចុះមកដៀលសមត្ថកិច្ចសុទ្ធតែអ្នកបែកថ្នាំ ឃាត់ឡានមិនចេះមើលទៅវិញ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស៊្សី ត្រង់ចំណុចភ្លើងស្តុប កែងផ្លូវ២០០៤ ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តម៉ាកព្រូសមួយគ្រឿងខាងលើមានពណ៌ស្ករ ដែលពាក់ស្លាកលេខភ្នំពេញ 2AL-6268 បើកបរដោយនារីវ័យក្មេងម្នាក់មានសម្រស់ស្រស់ស្អាតគួរឲ្យប៉េតី តែបែរជាប្រើពាក្យសម្តីមិនសមរម្យទៅវិញដាក់សមត្ថកិច្ច រថយន្តរបស់នារីខាងលើបិទកញ្ចក់ស្គុតខ្មៅនេះមិនដឹងថាជាកូនស្រីរបស់លោកណាទេ ទើបហ៊ានប្រើសម្តីចេញមកអាងតែរឿងខ្សែបែបនេះ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាបញ្ជាក់ឲ្យដឹងថា ក្រោយពីសមត្ថកិច្ចផ្នែកចរាចរណ៍ធ្វើការឃាត់រថយន្តបិទកញ្ចក់ខ្មៅនេះ ដោយគ្រាន់តែធ្វើការអប់រំ កុំឲ្យបិទកញ្ចក់ខ្មៅតែប៉ុណ្ណោះ ព្រោះនេះជាយុទ្ធសាស្រ្តរបស់អភិបាលក្រុងស្នងការក្រុង ក្នុងគោលបំណងតម្រង់ទិសដៅរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណ: និងសង្គម តែផ្ទុយ ទៅវិញបែរជាម្ចាស់រថយន្តខាងលើ ដែលជានារីម្នាក់បានចុះមករករឿងបាននិយាយពាក្យសម្តីមិនគួរសមដាក់ទៅលើសមត្ថកិច្ចទៅវិញថាឃាត់ឡានអត់ចេះមើល។

ហេតុការណ៍ខាងលើ ដោយសារសមត្ថកិច្ចអនុវត្តន៍ច្បាប់គ្រាន់តែធ្វើការអប់រំ ដល់ម្ចាស់យានយន្តពាក់ព័ន្ធទៅនឹងកែច្នៃយានយន្ត ខុស បច្ចេកទេស បែរជានារីវ័យក្មេង ម្ចាស់រថយន្តខាងលើរករឿងសមត្ថកិច្ច ឃើញដូចនេះអ្នកសារពត៌មាន បានចុះទៅថតយករូបភាព ថែមទាំងហាម អ្នកសាពត៌រមានមិនឲ្យថតទៀត។

តាមមតិមហាជនបានលើកឡើងថា ប្រហែលជាកូនស្រីលោកធំហើយ បានជាក្អេងក្អាងបែបនេះ ចាត់ទុកសម្ថិតកិច្ចឈរ ជើងអនុវត្តន៍ច្បាប់ចរាចរណ៍តាមដងផ្លូវ ដូច មិនស្មើនឹងរូបគេហើយបានទូរស័ព្ទ អន្តរាគមន៍ខ្វាត់ខ្វែងតែមិនដឹងថា ថ្នាក់កម្រឹត ណានោះឡើយដែលចេញមុខមកអន្តរាគមន៍រឿងឡានបិទកញ្ចក់ខ្មៅមួយនេះ។

តាមមន្រ្តីនគរបាលប្រចាំគោលដៅខាងលើបានឲ្យដឹងថា គាត់អនុវត្តន៍ទៅតាមច្បាប់ តាមបញ្ជារបស់មេទៅហើយគោលការណ៍នេះលោកអភិបាលក្រុងស្នងការជាយុទ្ធសាស្រ្តផែនការហាមឃាត់ ដើម្បីអប់រំពន្យល់ណែនាំដល់ម្ចាស់យានយន្តមិនបានដល់ថ្នាក់ពិន័យផ្លូវច្បាប់ឡើយ ហើយចំពោះរថយន្តរបស់នារីខាង លើក្រោយពីទទួលបញ្ជាពីថ្នាក់លើអនុញាតិឲ្យបន្តដំណើរទៀត និងជារឿងថ្នាក់លើគាត់ជាមន្រ្តីមិនហ៊ានតវ៉ាជាមួយ បញ្ជាឡើយ។

រថយន្តនារីខាងលើ ក្រោយពីមានអន្តរាគមន៍ ពីថ្នាក់លើ សម្ថិតកិច្ចមិនបានប្រាប់ថាថ្នាក់ណាដែរ តែបើពលរដ្ឋឃើញហេតុការណ៍ថា សង្ស័យឪគាត់មេប៉ូលិសធំហើយបានកូនប៉ូលិសមិនហ៊ាន បានត្រឹមរងចាំតែទទួលខុស ហើយអនុញាតិឲ្យរថយន្តខាង លើបើកចាកចេញទៅបាត់ដោយសុវត្តិភាព៕

មតិយោបល់