ព័ត៌មានសេដ្ឋកិច្ច

ស្ពានបេតុង និងស្ពានដែកបេឡេ តម្លៃសរុប ៤៥លានដុល្លារ នឹងចាប់ផ្តើមសាងសង់ដំណាលគ្នា

ស្ពានឆ្លងកាត់ទន្លេសាប ចំនួន ២ ត្រង់ចំណុចឫស្សីកែវ ដែលតភ្ជាប់ផ្លូវជាតិលេខ ៥ ទៅផ្លូវជាតិលេខ ៦អា នឹងចាប់ផ្តើមសាងសង់ដំណាលគ្នា ដោយចំណាយទឹកប្រាក់សរុបប្រមាណ ៤៥លានដុល្លារអាមេរិក។ នេះបើយោងតាមគេហទំព័ររបស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ។

ស្ពានដែកបេឡេបណ្តោះអាសន្ន តម្លៃជាង ១០លានដុល្លារ ប្រើពេលសាងសង់ ៦ខែ មានទំហំទទឹង ១២ម៉ែត្រ និងបណ្តោយ ៥០០ម៉ែត្រ ឆ្លងកាត់ទន្លេសាប ត្រង់ចំណុចតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់ ក្រុមហ៊ុន OCIC។

រីឯ ស្ពានបេតុង តម្លៃជាង ៣៥លានដុល្លារ មានទំហំទទឹង ២០.៥ម៉ែត្រ និងបណ្តោយ ៩២២ម៉ែត្រ និងប្រើពេលសាងសង់ប្រមាណ ២៨ខែ។

បន្ទាប់ពីបញ្ចប់ការជួសជុលស្ពានជ្រោយចង្វារចាស់រួច ស្ពានដែកបេឡេនេះ នឹងត្រូវរុះរើចេញវិញ ក្រោយពេលស្ពានបេតុងថ្មី បានសាងសង់រួចរាល់ជាស្ថាពរ។

ដោយទីក្រុងភ្នំពេញ ស្ថិតចំចំណុចប្រសព្វនៃទន្លេចតុមុខ ទីតាំងដែលល្អសម្រាប់ការរស់នៅគឺ តំបន់ទាំង ៤ ដែលស្ថិតនៅជាប់ទន្លេ រួមមាន ទីក្រុងភ្នំពេញ តំបន់ជ្រោយចង្វារ តំបន់អរិយក្សត្រ និងតំបន់ច្បារអំពៅ។

គម្រោងសាងសង់ស្ពាននេះ អាចនឹងឆ្ពោះចំ តំបន់ឃ្លាំងសាំងសូគីម៉ិច ហើយសាលារាជធានីភ្នំពេញ គ្រោងបន្ថែមផ្លូវ ១ខ្សែទៀត បាញ់ទៅផ្លូវទំនប់ទួលគោក៕

មតិយោបល់