ព័ត៌មានជាតិ

គ្លីនិកសម្ភពសុខាបញ្ញានៅតាខ្មៅ វះកាត់ពោះវៀនដុះខ្នែងបណ្តាលឲ្យអ្នកជំងឺស្លាប់ហើយ ដេញសាច់ញាត្តិឲ្យទៅប្តឹងទៀត

កណ្តាល: ប្រធានគ្លីនិកសម្ភពសុខាបញ្ញនៅក្រុងតាខ្មៅ ឈ្មោះ កែវ គៀតឆូហ្វ ត្រូវបានគេប្តឹងពាក់ពន្ធ័ករណីវះកាត់ពោះវៀនដោះខ្នែងបណ្តាលឲ្យអ្នកជំងឺស្លាប់ហើយមិនទទួលខុសត្រូវថែមទាំងជំរុញឲ្យក្រុមគ្រួសារជនរងគ្រោះដើរប្តឹងទៀតផង។

ជនរងគ្រោះដែលបាត់បង់ជីវិតក្រោយពីគ្រូពេទ្យខាងលើវះកាត់ពោះវៀនដុះខ្នែងបាន៤ថ្ងៃនោះគឺឈ្មោះឆែម អាត ភេទស្រី អាយុ៥៨ឆ្នាំទីលំនៅ:ភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

គ្រូពេទ្យព្យាបាលជនរងគ្រោះដែលរងការចោទប្រកាន់ ឈ្មោះកែវ គៀតឆូហ្វ ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាប្រធានគ្លីនិកសុខាបញ្ញានគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យប្តឹងប្រធានគ្លីនិកសម្ភពបញ្ញានៅព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៦។ បើតាមការស្រាវជ្រាវរបស់នគរបាលក្រុងតាខ្មៅបានឲ្យដឹងថានៅថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៦ម៉ោង០៩និង១០នាទី ដោយជនរងគ្រោះមានអាការ:ឈឺចុកចាប់ក្នុងពោះជាខ្លាំងត្រូវបានក្រុមគ្រួសារដឹកមកព្យាបាលនៅគ្លីនិកនិងសម្ភពសុខាបញ្ញានៅក្រុងតាខ្មៅ។

ពេលគ្រូពេទ្យពិនិត្យបានប្រាប់ថា ត្រូវវះកាត់ខ្នែងពោះវៀនពេលនោះក្រុមគ្រួសារក៏បានឯកភាព ក្នុងពេលវះកាត់គឺលោកវេជ្ជបណ្ឌិតកែវ គៀតឆូហ្វ និងសហការីរបស់គាត់៥នាក់ទៀតជាអ្នកធ្វើការវះកាត់ ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ គ្រូពេទ្យតំរូវឲ្យបង់លុយថ្លៃវះកាត់ចំនួន៥៥០ដុល្លា។ ពេលធ្វើការវះកាត់រួចហើយក៏បានសំរាកព្យាបាលនៅក្នុងគ្លីនិកនោះរហូតដល់ថ្ងៃកើតហេតុខាងលើស្រាប់តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង។ ក្រោយមកត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីស្រុកកំណើតនិងបានបូជាសពរួចរាល់នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង២៣និង២០នាទី ។ លុះដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦វេលាម៉ោង០៨និង៤៥នាទីទើបក្រុមគ្រួសារមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ឲ្យជួយដោះស្រាយ។

ក្រោយពីបានទទួលបណ្តឹងសមត្តកិច្ចជំនាញព្រហ្មទណ្ឌក្រុងតាខ្មៅ បានណាត់គ្រួសារជនរងគ្រោះមកធ្វើការសាកសួរនិងបានកោះហៅគ្រូពេទ្យព្យាបាលមកសាកសួរប៉ុន្តែគាត់ (កែវគៀតឆូហ្វ) ពុំបានមកធ្វើការបំភ្លឺទេ គឺតំណាងគ្លីនិកជាអ្នកចូលមកបំភ្លឺជំនួសវិញដោយបានឆ្លើយបំភ្លឺថាជនរងគ្រោះដែលស្លាប់នោះពិតជាបានទៅសំរាកព្យាបាលនៅគ្លីនិករបស់គាត់ប្រាកដមែនហើយជនរងគ្រោះបានស្លាប់ដោយស្ថានភាពជម្ងឺធ្ងន់ធ្ងរ(ធ្លាយពោះវៀនធំ) ជនរងគ្រោះស្លាប់នៅថ្ងៃទី២៤ខែឆ្នាំ២០១៦។

លោកកែវ គៀតឆូហ្វ ប្រធានគ្លីនិកសម្ភពសុខាបញ្ញា ដែលរងការចោទប្រកាន់បានបំភ្លឺប្រាប់Post News តាមទូរសព្ឌ័ថាជនរងគ្រោះមានសភាពជំងឺឺឈឺពោះខ្លាំង លោកពិនិត្យឃើញថាពោះវៀនអាចដុះខ្នែងត្រូវតែវះកាត់បន្ទាន់ពេលវះកាត់ឃើញធ្លាយពោះវៀន។ គ្រូពេទ្យបានដាក់ទុយោនិងដេរពោះវៀនត្រង់ចំណុចធ្លាយ នោះយ៉ាងស្អាតនិងចាក់ថ្នាំឲ្យអ្នកជំងឹឹសំរាកព្យបាលធម្មតាស្រាប់់នៅថ្ងៃទី២៤ខែឧសៅាឆ្នាំ២០១៦អ្នកជំងឺស្លាប់បាត់បង់ជីវិតមិនដឹងមូកហេតុអ្វី។ លោកបញ្ជាក់ថាអ្នកជំងឺនោះបើមិនវះក៏ស្លាប់ហើយបើវះគឺផ្សងព្រេង។

តែយ៉ាងណាក៏ដោយមហាជនដែលបានតាមដានករណីវះពោះវៀនដុះខ្នែងនៅគ្លីនិកសម្ភពសុខាបញ្ញាបណ្តាលឲ្យស្រីម្នាក់ស្លាប់នោះបាននាំគ្នាលើកឡើងថា បើគ្រូពេទ្យធ្វើការវះកាត់ហើយឃើញស្នាមធ្លុះធ្លាយពោះវៀននិងដេរភ្ជាប់វិញបានស្អាតបាតនោះអ្នកជំងឺត្រូវតែជាសះស្បើយនេះប្រហែលគ្រូពេទ្យធ្វើការវះកាត់ខុសបច្ចេកទេសគ្មានជំនាញបណ្តាលឲ្យមុតធ្លាយពោះនៅកន្លែងផ្សេងទៀតដែលមិនដឹងធ្វើឲ្យ ឲ្យកាកសំណល់ក្នុងពោះវៀនធ្លាយចេញមកក្រៅកកឈាមក្នងពោះតែម្តងដូចនេះគ្រូពេទ្យទាំងនោះត្រូវប្រឈមនិងមុខច្បាប់មិនអាចប្រកែកបានទោះចេត្តនាឬអចេត្តនាគឺជាអំពើមនុស្សឃាតអាស្រ័យលើស្ថាបន័ច្បាប់រកឃើញដើម្បីផ្តល់ភាពយុត្តិធម៍ជូនជនរងគ្រោះ៕

photo_2016-06-02_19-47-36photo_2016-06-02_19-47-40photo_2016-06-02_19-47-43photo_2016-06-02_19-47-46photo_2016-06-02_19-47-49photo_2016-06-02_19-47-52photo_2016-06-02_19-36-50photo_2016-06-02_19-37-45photo_2016-06-02_19-37-57

មតិយោបល់