កណ្ដាលៈ នៅវេលាម៉ោង៣រសៀលថ្ងៃ១០ ខែឧសភា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បាននាំខ្លួនជនដៃដល់ ករណីសម្លាប់នារីជាស្រីស្នេហ៍ នៅផ្ទះសំណាក់ឈ្មោះរំចង់ មកឲ្យធ្វើត្រាប់នៅទីតាំងកើតហេតុ។
ជនសង្ស័យឈ្មោះ ជា ជាង ភេទប្រុស អាយុ ៣០ឆ្នាំមានទីលំនៅក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានមុខរបរជាកម្មកររោងចក្រ ហើយត្រូវបានឃាត់ខ្លួន នៅហ្នឹងផ្ទះរបស់ខ្លួនតែម្តង។
សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពេលចាប់ខ្លួន ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជា បានធ្វើសកម្មភាពរឹត.កសម្លាប់ នារីរងគ្រោះឈ្មោះ ផែ ស្រីម៉ាក់ ដែលមានប្ដីជាមន្ត្រីបេអឹមលើផ្ទៃប្រទេស ប្រាកដមែន។
មូលហេតុ៖ ភាគីស្រីស្នេហ៍ បបួលជនដៃដល់រត់ តែខាងប្រុសមិនព្រម ដោយសារគិតថា មានគ្រួសាររៀងៗខ្លួន ទើបឈានដល់ការរឹតកសម្លាប់តែម្ដង។
បច្ចុប្បន្នជនដៃដល់ ត្រូវបាននាំទ)កាន់អាវុហត្ថខេត្តព្រៃវែង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់