ព័ត៌មានជាតិ

ភ្ជួរដីដាំដំឡូងសុខៗ ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន៣០គ្រាប់ សំណាងល្អមិនផ្ទុះ

សៀមរាបៈ ពលរដ្ឋភ្ជួរនៅខេត្តសៀមរាប ពេលកំពុងភ្ជួរដីដាំដំឡូងបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន៣០គ្រាប់ដែលលបន្សល់ទុកតាំងពីសម័យសង្គ្រាមនៅក្នុងចំការរបស់ខ្លួនរួចក៏បានរាយការយ៍ទៅសមត្ថកិច្ចឃុំខ្វាវដើម្បីជួយអន្តរាគមន៍។

ហេតុការណ៍ប្រទះឃើញនេះ កើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែមិថុនាឆ្នាំ ២០១៦ នៅចំណុចខាងជើងភ្នំក្សាក ភូមិសាស្ត្រឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប។ បើតាមលោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគបាលស្រុកជីក្រែង បានឲ្យដឹងនៅរសៀលថ្ងៃ០២នេះថា ម្ចាស់ចំការមានឈ្មោះញ៉ូវ ព្រិចភេទប្រុស នៅភូមិខ្វាវ ឃុំខ្វាវបានទៅភ្ជួរដីដាំដំឡូងនៅចំណុចខាងជើងភ្នំក្សាកភូមិសាស្ត្រឃុំខ្វាវបាប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន៣០គ្រាប មានគ្រាប់B៤០កន្លះចំនួន២១គ្រាប់ និងគ្រាប់៦២ចំនួន៩គ្រាប់ ហើយបានទាក់ទងអង្គភាពស៊ីម៉ាកដើម្បីយកទៅកំទេចចោល។

លោកបន្តទៀតថា តាមការសាកសួរម្ចាស់ចំការបានប្រាប់ថា ចំការរបស់គាត់មិនដែលធ្វើនោះទេគាត់ទុកចោលតាំងពីសម័យសង្គ្រាមមកម្លេះហើយនៅពេលភ្ជួរស្រាប់តែប្រទះឃើញគ្រាប់ជាច្រើនតែម្ដង។ លោកបន្ថែមថាបច្ចុប្បន្នខាងអង្គភាពស៊ីម៉ាកបានចុះមកប្រមូលដើម្បីយកទៅកំទេចចោល៕

photo_2016-06-02_19-34-35photo_2016-06-02_19-34-41photo_2016-06-02_19-34-46photo_2016-06-02_19-34-49photo_2016-06-02_19-34-53photo_2016-06-02_19-34-55photo_2016-06-02_19-34-58

មតិយោបល់