ព័ត៌មានជាតិ

ខឹងប្រពន្ធរត់ចោលមិនឃើញមកវិញ ប្តីតូចចិត្តចងកសម្លាប់ខ្លួនបន្សល់ទុកកូនប្រុសនៅទ្រហោយំម្នាក់ឯងសែនសង្វែគ!

កណ្តាល: បុរសម្នាក់បានផឹកស្រា ដោយសារខឹងប្រពន្ធរត់ចោលទៅខេត្តក្រចេះ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួល បន្សល់ទុលកូនប្រុសទ្រហោយំម្នាក់ឯង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ជួលលេខBO ០១នៅក្នុងបន្ទប់ទឹក នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះ‌ឈ្មោះ អ៊ឹង សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការខុសត្រូវផ្ទះជួលឪពុក នៅភូមិ ឃុំ កើតហេតុខាងលើ។ មានទីលំនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រុងភ្នំពេញ និងមានប្រពន្ធ ឈ្មោះ តុង វួចនា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិតាម័ល ឃុំព្រែកដំបូក ស្រុកស្រី
សន្ធរ ខេត្តកំពង់ចាម មានកូន២នាក់ប្រុស នៅក្នុងបន្ទុកឪពុកម្តាយ។ ជនរងគ្រោះចង់ក នឹងខ្សែក្រវាត់ រួមនឹងខ្សែភ្លើងដាំបាយតភ្ជាប់គ្នា។

លោកអធិការបានបញ្ជាក់ថា តាមកាបំភ្លឺរបស់បងស្រីរបស់ជនរងគ្រោះឈ្មោះ អ៊ឹង ផល្លីន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរធ្វើការរោងចក្របានឲ្យដឹងថាជនរងគ្រោះ បានឈ្លោះជាមួយប្រពន្ធជាញឹកញាប់ ហើយប្រពន្ធបានទៅខេត្តក្រចេះ ដោយបានយកកូនទី២ទៅជាមួយផង ទៅ១០ថ្ងៃហើយមិនទាន់មកវិញទេ ហើយជនរងគ្រោះក៏បាននាំគ្នាផឹកស្រាបៀរជាមួយបងប្អូន និងមិត្តភក្តិស្នាក់នៅផ្ទះជួលបួនប្រាំនាក់ ចាប់តាំងពីម៉ោង៧យប់ រហូតដល់ម៉ោង១១យប់ ក៏បែកគ្នាអស់ ជនរងគ្រោះ ក៏មកចូលដេកក្នុងបន្ទប់ផ្ទះជួលវិញ ជាមួយកូនប្រុសបងឈ្មោះ អ៊ឹង សំរិទ្ធរ៉ាវី ភេទប្រុស អាយុ៧ឆ្នាំ។ លុះព្រឹកឡើងម៉ោងប្រហែល៥និង៣០នាទី កូនប្រុសរបស់ជនរងគ្រោះបានស្រែកយំ ថាប៉ារបស់ខ្ញុំចងក ពេលនោះបងស្រីបង្កើតរបស់ជនរងគ្រោះនៅជិតបន្ទប់គ្នាឮក្មួយស្រែក ក៏រត់មកមើលឃើញប្អូនរបស់គាត់ស្លាប់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលបច្ចេកទេសស្រុកដោយមានការចូលរួមពីលោកគ្រូពេទ្យ មេភូមិ ឃុំនគរបាលប៉ុស្តិ៍ បានធ្វើការពិនិត្យសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារចងក ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់