Post News Media ព័ត៌មានជាតិ ឈាមស្រែកស្បែក...

ឈាមស្រែកស្បែកហៅ! ឃាតករដែលកាប់សម្លាប់ស្ត្រីម្នាក់កាលពីជិត១ខែមុន ពេលនេះចាប់ខ្លួនបានហើយ!.

ព្រៃវែង: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលធ្វើសកម្មភាព​ កាប់សម្លាប់ស្ត្រីម្នាក់ដោយញញួរនិងពូថៅ កាលពីវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិព្រះអណ្តូង ស្រុកមេសាង ខេត្តព្រៃវែង ពេលនេះត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានហើយ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ខណ:ដែលបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់។

ជនសង្ស័យឈ្មោះ ហ៊ាង គឹមហុង ភេទប្រុស អាយុ៣៩ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ តិត នឿន ហៅ ណូក ភេទស្រី អាយុ ៥៥ ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់បន្តទៀត៕

Loading...