ព័ត៌មានជាតិ

រថយន្តSiennaបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តធុនធំបុក បណ្តាលឲ្យខូចខាតរថយន្តទាំងសងខាង!

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរយន្តSienna មួយគ្រឿងបើកបត់ឆ្វេងមិនប្រយ័ត្ន ត្រូវរថយន្ត១គ្រឿងទៀតបុក បណ្តាលឲ្យខូចខាតរថយន្តទាំងសងខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទី រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លើកំណត់ផ្លូវលេខ១ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

នគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា បណ្ដាលឲ្យរថយន្តខូចធ្ងខាតន់១គ្រឿង និងរថយន្ត១គ្រឿងទៀតខូចខាតស្រាល មិនមានមនុស្សរងរបួសទេ។ ភាគីខាងរថយន្តឈ្មោះ ដួង រ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បើកបររថយន្ដម៉ាកសៀនណា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2A-2734 ខូចខាតទ្វារខាងស្ដាំផ្នែកខាងក្រោយ។ ភាគីខាងរថយន្ដសណ្ដោងបើកបរដោយឈ្មោះ អឹម ឌឺន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិស្រះព្រឺង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ចាម បើកបររថយន្ដប្រភេទសណ្ដោង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3C-2903 ខូចខាតខាងមុខផ្នែកខាងស្ដាំ។ ករណីនេះបណ្ដាលមកពីរថយន្ដម៉ាកសៀនណាបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។

ចំពោះរថយន្ដទាំងពីរត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលើកដែករងចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់