ព័ត៌មានជាតិ

Updated៖ ក្ដុកក្ដួលណាស់! នៅសល់២ថ្ងៃទៀតដើរហៅភ្ញៀវការកូនប្រុស តែបែរជាអាក្រាតកាយស្លាប់ទាំងប្ដីទាំងប្រពន្ធក្នុងបន្ទប់ទឹកទៅវិញ

ព្រះសីហនុៈ កាលពីវេលាម៉ោង ៤និង៤០នាទីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីសង្ស័យថា ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យ ២នាក់ប្ដីប្រពន្ធស្លាប់ទាំងអាក្រាតកាយ ក្នុងបន្ទប់ទឹកនៃផ្ទះជួលមួយកន្លែង ស្ថិតត្រង់ចំនុចក្រុមទី១៥ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

ម្ចាស់ផ្ទះជួលឈ្មោះ លឹម សំអឿន ភេទប្រុស អាយុ ៦៤ឆ្នាំ ។
ជនរងគ្រោះឈ្មោះ ស៊ុ សារ៉ន ភេទប្រុស អាយុ ៤១ឆ្នាំ(ប្ដី) និងប្រពន្ធឈ្មោះ ពៅ ចិន្តា ភេទស្រី អាយុ ៣៩ឆ្នាំ អ្នកទាំង ២នាក់ មានស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ (មុខរបរជាកូនកាំបិតក្នុងកាស៊ីណូមួយកន្លែង)។

បញ្ជាក់៖ នៅសល់តែ២ថ្ងៃទៀត ជនរងគ្រោះនឹងដើរអញ្ជើញភ្ញៀវការកូនប្រុស។

ដំណើររឿង៖ ក្រោយពីទទួលបានព័ត៌មានថា មានមនុស្សស្លាប់ក្នុងបន្ទប់លេខA7 ផ្ទះជួលភូមិក្រុងកើតហេតុខាងលើ សមត្ថកិច្ចជំនាញសហការគ្នាចុះដល់ទីតាំង ដើម្បីធ្វើកោសល្យវិច័យបញ្ជាក់ថា បណ្តាលមកពីខ្សែភ្លើងឆក់ (ឆ្លងចរន្តក្នុងបន្ទប់ទឹក) ដោយបន្ទប់នោះតូចចង្អៀត និងរស់នៅ ៤នាក់កូនប្រសារម៉ែឪក្មេក ប៉ុន្តែថ្ងៃកើតហេតុកូនៗ មិននៅបន្ទប់ជួលទេពួកគេទៅលេងស្រុកកំណើត ៣ថ្ងៃហើយ ។ បើយោងតាមប្រភពព័ត៌មានពីអ្នកធ្វើការជាមួយបានឲ្យដឹងថា នៅថ្ងៃកើតហេតុគេពុំឃើញ ២នាក់ប្ដីប្រពន្ធនោះទៅធ្វើការដូចសព្វដងចឹង ទើបពួកគាត់ត្រឡប់មកវិញ ក៏ទៅគោះទ្វារបន្ទប់ជួលជនរងគ្រោះផង ហៅផង តែគ្មានអ្នកឆ្លើយតបសោះ! ស្រាប់តែអើតមើលទៅឃើញប្រពន្ធដេកស្លាប់ក្នុងបន្ទប់ទឹក ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្ដង។

ក្រោយពេលកើតហេតុ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់