ព័ត៌មានជាតិ

បុរសម្នាក់ ដោយសារតែមានវិបត្តិក្នុងគ្រួសារ សម្រេចចិត្តចងកសម្លាប់ខ្លួនបានសម្រេច!

បាត់ដំបងៈ ប្រទះឃើញសាកសពបុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនបានសម្រេច នៅក្រោមផ្ទះរបស់ខ្លួន។

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទី នៅត្រង់ចំណុចផ្ទះលេខ១៧៩ ក្រុមទី៥ ភូមិព្រៃរការ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

មុនពេលកើតហេតុឈ្មោះ ហាក់ សាខន ភេទប្រុស អាយុ៧១ឆ្នាំ បានចុះពីលើផ្ទះ ក៏ប្រទះឃើញសាកសពឈ្មោះ ណៃ ភក្ដី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ (ដែលត្រូវជាកូនប្រសារ) បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន នៅក្រោមផ្ទះដោយប្រើអាវក្រណាត់ ពណ៌ត្រាវ និងខ្សែក្រវ៉ាត់ស្បែកជាចំណងចងជាប់និងរ៉តក្រោមផ្ទះ។

មូលហេតុ មានវិបត្តិក្នុងគ្រួសារ ដោយសុំប្រពន្ធទៅបួសនឹងមានការទំនាស់ជាមួយប្រពន្ធផងដែរ។

តាមសមត្ថកិច្ចបានឲ្យដឹងថា សាកសពខាងលើពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន។ ក្រោយពេលសមត្ថកិច្ចធ្វើកុសល្យវិច្ច័យរួច បានប្រគល់សពឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់