ភ្នំពេញៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពកាច់សោកម៉ូតូ ជិះគេចខ្លួនបានមួយភ្លែត ត្រូវម្ចាស់តាមចាប់បានវិញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទី ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៧ នៅខាងមុខបុរីញ៉ូថោន តាមផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សាត ប្រុសពៅ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤១៥ តាមផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ដោយរូបគាត់បានត្រឡប់មកពីធ្វើការហើយបានទុកម៉ូតូនៅខាងក្នុងផ្ទះ ហើយចូលទៅសម្រាកស្រាប់តែភ្លាមៗនោះមានជនសង្ស័យម្នាក់បានចូលមកធ្វើសកម្មភាពកាច់សោកម៉ូតូ គាត់បានចេញទៅគាត់បានរត់តាមបានបន្តិចក៏បានទាញម៉ូតូមួយទៀតដេញចាប់បានដោយពេលនោះជនសង្ស័យបានចូលទៅចាក់សាំងនៅស្ថានីយ៍ក្បាលថ្នល់។ ពេលនោះរូបគាត់បានស្រែកឆោឡោឡើងស្រាប់តែជនសង្ស័យដឹងខ្លួនបានរត់តែដោយនៅកន្លែងកើតហេតុមានប្រជាពលរដ្ឋនៅទីនោះច្រើនបានចាប់បានហើយក៏ស្វាគមន៍ម្នាក់មួយដៃមួយជើងស្ទើរតែផុតដង្ហើមក៏បានប្រគល់អោយសមត្ថកិច្ច។
សម្ថតកិច្ចបានអោយដឹងថាជនសង្ស័យដែលបានធ្វើសកម្មភាពកាច់សោកម៉ូតូមិនបានសម្រេចឈ្មោះ ទៀង ចានធី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួលភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានសាភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាកស្មាស់រីវ៉ូ ដែលមានស្លាកលេខ ភ្នំពេញ1V-0698 ពណ៌ខ្មៅនេះពិតមែន។
បច្បុប្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/JfISWfEzXlo
មតិយោបល់