ក្រុម Real Madrid បានយកឈ្នះក្រុម APOEL Nicosia ក្នុងលទ្ធផល ៣-០ កាលពីយប់មិញនេះ ដែលជាជ័យជម្នះលើកទី១ នៃការចាប់ផ្តើមការប្រកួតដំបូងនៃវគ្គចែកពូល UEFA Champion League ។
ក្នុងនោះដែរ ៣គ្រាប់របស់ក្រុមយក្សអេស្ប៉ាញ Real Madrid រកបានដោយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ចំនួន២គ្រាប់ និងកំពូលខ្សែការពារអេស្ប៉ាញ និងជាប្រធានក្រុម Sergio Ramos រកបាន១គ្រាប់ផងដែរ។ យ៉ាងណាវិញ ក្នុងចំណោម ៣គ្រាប់នេះ គ្រាប់បាល់ដ៍គួរឲ្យចាប់អារម្មណ៍នោះ គឺគ្រាប់បាល់របស់ប្រធានក្រុម Real Madrid កីឡាករ Sergio Ramos ដែលអាចលោតបកក្រោយទាត់បាល់បញ្ចូលទីបានយ៉ាងល្អ។ គ្រាប់បាល់នេះកើតឡើងនៅនាទីទី ៦១ តាមរយៈការបោះបាល់ពីស្លាបខាងឆ្វេង ដោយខ្សែការពារឆ្នើម Marcelo ទៅចំក្បាលរបស់ Gareth Bale តែតទម្លាក់មកចំ Ramos ដែលបកក្រោយស៊ុតបានសម្រេច។
នេះមិនមែនជារឿងងាយស្រួលឡើយ ក្នុងការស៊ុតបាល់បកក្រោយបែបនេះ ព្រោះថា មានកីឡាករភាគតិចណាស់ ដែលអាចរកគ្រាប់បាល់បែបនេះបាន។ ក៍ប៉ុន្តែសម្រាប់ Sergio Ramos តែងតែរកគ្រាប់បាល់ ដោយបែបនេះ ជាច្រើនលើកច្រើនសារមកហើយឲ្យ Real Madrid ដែលនេះគឺជាសមត្ថភាពយ៉ាងអស្ចារ្យរបស់ខ្សែការពារលំដាប់ពិភពលោកមួយនេះ។
តោះ! មកទស្សនាគ្រាប់បាល់យ៉ាងអស្ចារ្យរបស់ប្រធានក្រុម Real Madrid កីឡាករ Sergio Ramos ខាងក្រោមនេះ ទាំងអស់គ្នា៖
https://www.youtube.com/watch?v=n31zDNcLh10
មតិយោបល់