ព័ត៌មានជាតិ

ផ្ដាច់ភ្លើង សង្កាត់ផ្សារដើមគរ រហូតដល់ម៉ោង៥ល្ងាច

ភ្នំពេញ: មុននេះ១០នាទី អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នាវេលាម៉ោង៣៖៣៧នាទី អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់បណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ 379-F2 និង F4 ដែលមានទីតាំងស្ថិតនៅផ្លូវលេខ206 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV)។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៥៖០០នាទីល្ងាចនេះ៕

edc

មតិយោបល់