ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពប្រចាំខណ្ឌពោធិ៍សែនជ័យ ចុះបិទទ្វារបណ្ដោះអាសន្នKTVចំនួន៥កន្លែង បន្ទាប់ពីបង្កជម្លោះពេលយប់

ភ្នំពេញៈ ទីតាំងហាងខារ៉ាអូខេចំនួន៥ទីតាំងដែលនៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពចម្រុះខណ្ឌ ធ្វើការបិទទ្វារផ្អាកអាជីវកម្មជាបណ្តោះអាសន្ន កាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបង្កភាពអសន្តិសុខដេញវៃគ្នាយ៉ាងអនាធិបតេយ្យ ព្រោះតែដណ្តើមម៉ូយគ្នាកាលពីយប់រួចមក។

ទីតាំងទាំង៥កន្លែងដែលត្រូវកម្លាំងចម្រុះចុះផ្អាកអាជីវកម្មនោះមានយីហោ
ទី១-សែនអាល័យII KRV
ទី២-វិចិត្រថ្មីKTV
ទី៣-ស្រីលំដាប់KTV(កូនយាយជី)
ទី៤-រស្មីម៉ៃដា KTVនិងទី៥-មានលោភKTV ទីតាំង ទាំអស់នេះសុទ្ធតែស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៃដា ហៅ ២០០៤ ក្នុងការចុះបង្ក្រាបនោះដែរសមត្ថកិច្ចដកដូតបាន ដូចជាទូរទស្សន៍,អាំភ្លី,មេក្រូ,ក្បាលឌីស និងបិទទីតាំងទាំងអស់នោះជាបណ្ណោះអាសន្ន ។

គួរបញ្ជាក់ថា កាលពីយប់មិញវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចដែលសមត្ថកិច្ចចម្រុះបិទហាងខារ៉ាអូខេចំនួន៥ទីតាំងជាប់គ្នា បន្ទាប់ពីបង្កអសន្តិសុខ ជម្លោះវាយតបគ្នាបង្កការភ្ញាក់ផ្អើលនិងវាយខ្ទេចម៉ូតូមួយគ្រឿងផងដែរ ព្រោះតែកាដណ្តើមម៉ូយគ្នា។
ក្រោយសមត្ថកិច្ចចម្រុះបិទហាងខារ៉ាអូខេចំនួន៥ទីតាំងជាប់គ្នាខាងលើនេះសមត្ថកិច្ចបានឲ្យម្ចាស់ហាងចូលខ្លួនដោះស្រាយនៅសាលាខណ្ឌពោធិ៍សែនជ័យ៕

មតិយោបល់