មហារីកសុដន់ គឺជាជំងឺដ៏កាចសាហាវមួយប្រភេទស្ថិតនៅក្នុងចំណោមជំងឺមហារីកទាំងអស់ ដែលកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោ។ ជំងឺនេះ អាចព្យាបាលទាន់ពេលវេលាប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូង តែប្រសិនបើវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរវិញនោះ អាចគ្រោះថ្នាក់ដល់ជីវិត។
ថ្វីបើជំងឺមហារីកសុដន់ ភាគច្រើនបង្កឡើងដោយសារតែការទទួលទានរបបអាហារមិនល្អក៏ពិតមែន ប៉ុន្តែមានអាហារមួយចំនួនក៏អាចជួយការពារជំងឺមហារីកសុដន់ បានដែរ។
ផ្លែទទឹម
ផ្លែឈើធម្មជាតិមួយប្រភេទនេះ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុ phytonutrients និងអាស៊ីត ellagic ដែលមានតួនាទីជួយបង្ការការផ្លាស់ប្តូរកោសិកានៅក្នុងរាងកាយ និងទប់ស្តាត់មិនឲ្យមានការបំផ្លាញ់កោសិកាល្អឡើយ។ ដូច្នេះ កោសិកាមហារីក ឬកោសិកាមិនប្រក្រតី មិនអាចរីកលូតលាស់បានឡើយ។
ផ្លែក្រូច
អ្នកណាក៏ដឹងថា ផ្លែក្រូចមានផ្ទុកវីតាមីនC ដ៏ច្រើនលើសលប់ដែរ ប៉ុន្តែអ្វីដែរកាន់តែពិសេសជាងនេះទៅទៀតនោះ គឺវាមានផ្ទុកសារធាតុប្រឆាំងនឹងជំងឺមហារីក ជាពិសេស មហារីកសុដន់ តែម្តង។ នេះហើយជាមូលហេតុ ដែលអ្នកជំនាញផ្តល់អនុវត្តឲ្យនារីគ្រប់រូបឧស្សាហ៍ទទួលទានផ្លែក្រូចឲ្យបានច្រើន។
ផ្លែល្ហុង
ល្ហុងទុំ មិនត្រឹមតែអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ វាថែមទាំងមានសមត្ថភាពប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺមហារីកថែមទៀត។ ការទទួលទានល្ហុងទុំទៀងទាត់ អាចជួយទប់ស្តាត់ការលូតលាស់នៃដុំសាច់ និងកោសិកាមហារីក ដូចជាមហារីកស្បូន មហារីកថ្លើម និងមហារីកសុដន់។
ផ្លែមង្ឃុត
មនុស្សមួយចំនួនចូលចិត្តទទួលទានផ្លែឈើមួយប្រភេទនេះណាស់ ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ អ្វីដែលកាន់តែអស្ចារ្យនោះ មង្ឃុត ត្រូវបានគេរកឃើញថាមានសមត្ថភាពអាចកម្ចាត់ និងការពារមិនឲ្យមានការលូតលាស់នៃកោសិកាមហារីកសុដន់ មានប្រសិទ្ធភាពបំផុត។
ទោះជាយ៉ាងណា សូមប្រុងប្រយ័ត្នចំពោះផ្លែឈើដែលមានលក់នៅលើទីផ្សារបច្ចុប្បន្ន ព្រោះវាសម្បូរទៅដោយសារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិតនៅជាប់នឹងសំបក ដែលធ្វើប៉ះពាល់ដល់សុខភាពកាន់តែខ្លាំង៕
ប្រភព៖ healthandtrend
មតិយោបល់