ព័ត៌មានជាតិ

អុញនោះ! សមត្ថកិច្ចរកឃើញសរសៃគុយទាវ និងខ្ញីមួយចំនួនមានដាក់សារធាតុគីមី នៅផ្សារសំរោងយោង

តាកែវ: យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលខេត្តតាកែវ បានប្រាប់ឲ្យដឹងថា នាវេលាបុណ្យភ្ជុំនេះ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តតាកែវ សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះពិនិត្យទំនិញនៅផ្សារសំរោងយោង ដែលស្ថិតក្នុងស្រុកបាទី។

ជាលទ្ធផល គឺយើងបានរកឃើញសរសៃគុយទាវចំនួន១៤.៥គីឡូក្រាមមានសាធាតុគីមីបូរ៉ាក និងខ្ញីហាន់រួចមានចំនួន១០.៨គីឡូក្រាម មានសារធាតុគីមីសូដ្យូមអ៊ីដ្រូស៊ុលហ៊ីត យើងបានដកហូត និងដុតកម្ទេចចោលទាំងអស់៕

មតិយោបល់