ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកក្រគរ

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១វេលាម៉ោង៩និង៣០នាទីព្រឹក មានករណីឆ្លងចរន្តអគ្គីសនីបណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងស្ថិតនៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីអគ្គីភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីបណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ឯល រ៉សេត ភេទប្រុស អាយុ៣៩ឆ្នាំ(ប្ដី)ខ្មែរឥស្លាមនិងប្រពន្ធឈ្មោះ តាំ សារី ភេទស្រី អាយុ៣៨ឆ្នាំ ខ្មែរមានកូនចំនួន០៣នាក់ ប្រុស០២នាក់ រស់នៅភូមិកើតហេតុខាងលើ ដែលមានផ្ទះទំហំ ៥ម×៧ម សសរជ្រុង មានជើងតាង ប្រក់ក្បឿង ជញ្ជាំងក្ដារ ក្រាលក្ដារ។

តុល្យភាពនៃការខូចខាតឆេះផ្ទះចំនួន១ខ្នង,គ្រែចំនួន២,ពូកចំនួន២,ទូរក្រណាត់ចំនួន១,អង្ករចំនួន៤បេ,ចង្ក្រានហ្គាសធុងធំចំនួន១,លុយខ្មែរចំនួន៥០០.០០០រៀល,ចិញ្ចៀនផ្លាកទីនចំនួន១ជី,ចានឆ្នាំងសម្ភារះផ្ទះបាយជាច្រើនទៀត និងឯកសារពាក់ពន្ធ័ សំបុត្រកំណើតចំនួន៥ច្បាប់ ,អត្តសញ្ញាណប័ណ្ណចំនួន២សន្លឹក និងឯកសារជាច្រើនទៀត។

របាយការណ៍បានឲ្យដឹងទៀតថា ការជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះមានប្រជាពលរដ្ឋ ប្រជាការពារ ប៉ុស្តិ៍ មេភូមិ មេឃុំ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុក១គ្រឿង ទឹកមួយរថយន្ត និងប្រើប្រាស់កម្លាំងអន្តរាគមន៍ដើម្បីបាញ់ពន្លត់ ករណីនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕

មតិយោបល់